ព័ត៌មានជាតិ

ជនសង្ស័យ ២នាក់ ជាមុខសញ្ញាជួញដូរ​គ្រឿងញៀនយ៉ា​ងសកម្ម ក្នុងក្រុងសិ​រីសោភ័ណ ត្រូវអាវុធ​ហត្ថចាប់ឃាត់ខ្លួនបញ្ជូនទៅតុលាការ

(បន្ទាយមានជ័យ ) មុខសញ្ញាជួញដូរ​គ្រឿងញៀនយ៉ា​ងសកម្ម នៅក្នុងក្រុងសិ​រីសោភ័ណ ត្រូវកម្លាំង​មូល​ដ្ឋាន​កងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំ​ដោយលោក វរសេនីយ៍ត្រី សុខ ឡេង មេបញ្ជា​ការមូលដ្ឋានក​ងរាជអាវុធហត្ថក្រុង ចុះប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនបាន ២នាក់ ១ឈ្មោះ រឿន សុភ័ត្រ្តា ភេទប្រុស អាយុ២២ឆ្នាំ , ឈ្មោះ អ៊ឹម សុខៀង ភេទប្រុស អាយុ២៨ឆ្នាំ នៅចំណុច​ភូមិ​សូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ នៅវេលាម៉ោង​០៩​និង៣០នាទី ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤ ។ ក្នុងប្រតិបត្តិការ នោះកម្លាំងមូលដ្ឋានកងរាជអាវុធ​ហត្ថក្រុង ដកហូតវត្ថុតាងរួមមាន៖ គ្រឿងញៀន​ម៉្សៅក្រាមពណ៌សថ្លាចំនួន ០៤កូនថង់កិប ទម្ងន់៧,៧៥ក្រាម, ម៉ូតូចំនួន ០១គ្រឿង ម៉ាក SUSAKI SMASH V ពណ៌ស ផ្លាកលេខ 1G-1567 , ទូរស័ព្ទ ចំនួន០១គ្រឿង, ជញ្ជីងសម្រាប់ថ្លឹង​គ្រឿងញៀន​ចំនួន០១គ្រឿង,សម្ភារៈសម្រាប់ប្រើប្រាស់ និងវេចខ្ចប់គ្រឿងញៀនមួយចំនួន។

លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ក្រោយឃា​ត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបា​នទិញគ្រឿងញៀន​មកទុកល​ក់​ផង និងប្រើប្រាស់ខ្លួនឯងផង។ ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំង​មូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាប​បទល្មេីសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់ រួមនឹងវត្ថុតាង ត្រូវបា​ន​បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button