ព័ត៌មានជាតិ

កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីលួច និងប្រើប្រាស់សារធាតុញៀន​

(បន្ទាយមានជ័យ )៖ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ ផាត់ បញ្ញា ភេទ​ប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ស្ដីពីករណី​បាត់អាគុយ​រថយន្ត កាលពីវេលាម៉ោង០១និង៣០នាទីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចមុខផ្ទះរបស់ជនរងគ្រោះ និងយោងតាមការពិនិត្យកាំមេរ៉ាសុវត្ថិភាពឃើញជនសង្ស័យម្នាក់មិនស្គាល់អត្តសញ្ញាណបានធ្វើសកម្មភាព​ចូលលួចដោះយកអាគុយចេញពីរថយន្តម៉ាកHYUNDAI ពណ៌ស ដែលចត​ទុកខាងមុខផ្ទះ។នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោ​យលោក​វរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជ អាវុធហត្ថក្រុង បានធ្វើកា​រស្រាវជ្រាវរ​ហូតឈានដល់​ការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ ប៉ែន សាវុធ ភេទប្រុស អាយុ៣៧ឆ្នាំ រួមទាំងវត្ថុតា​ងយកមកមូលដ្ឋានកងរា​ជអាវុធហត្ថក្រុងសិរី​សោភ័ណ ដើម្បីធ្វើការសួរនាំ និងបានធ្វើ​តេស្តទឹកនោមរកសារ​ធាតុញៀនជា​លទ្ធផ​លវិជ្ជមាន (+)

លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ក្រោយឃា​ត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយ​សារភាពថា ខ្លួនពិតជា​បានលួចអាគុយ​រថយន្តរប​ស់ជនរ​ងគ្រោះពិតប្រា​កដមែន ដោ​យលក់បានមត្លៃ​២ម៉ឺនរៀល ហើយយកលុ​យទិញគ្រឿង​ញៀនមក​ប្រេីប្រាស់។ ហេីយខ្លួនក៏ធ្លាប់ជា​ប់មណ្ឌ​លកែប្រែជីវិតថ្មីភ្នំបាក់ចំនួន០២​លើករួចមកហើយដែរ។ ដោយផ្អែក​លេីចម្លេីយសារភាព កម្លាំងមូលដ្ឋានកងរា​ជអាវុធហត្ថក្រុង​កសាងសំណុំរឿង​បញ្ជូនទៅ​កាន់ប​ញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការ​បន្តតាមនីតិវិធី។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាប​បទល្មេីសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី។ ចំណែកវត្ថុតាង អាគុយរថ​យន្ត ត្រូវបាន​ប្រគល់ជូនជ​នរងគ្រោះវិញហេីយ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button