ព័ត៌មានជាតិ

ស​ម្ពោ​ធ​បើក​កា​រដ្ឋា​នសា​ង​សង់ផ្លូវ​បេ​តុង ចំនួន​០៥ខ្សែ ប្រវែ​ង​ជាង២០០០​ម៉ែត្រ ​ជូន​ប្រជាពល​រដ្ឋ នៅ​ស្រុ​ក​ភ្នំស្រុក

(បន្ទាយមានជ័យ)៖ឯកឧត្តម នាយឧត្តមសេ​នីយ៍ កែ គឹមយ៉ា​ន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញា​ធរជាតិ​ប្រយុទ្ធប្រឆាំ​ងគ្រឿងញៀន និងជាប្រធាន​ក្រុមការងាររា​ជរដ្ឋាភិបាល​ ចុះមូលដ្ឋាន​ខេត្ត​បន្ទាយ​មានជ័យ នៅថ្ងៃទី​៦ ខែឧសភា ឆ្នាំ២០២២ អ​ញ្ជើញជាអធិបតីក្នុង ពិធីសម្ពោធបើ​កការដ្ឋាន​សា​ងសង់ផ្លូវបេ​តុង ចំនួន០៥ខ្សែ ប្រវែងជាង២០០០ម៉ែត្រ ជូនប្រជាពលរដ្ឋ នៅស្រុកភ្នំស្រុក។ ពិធីនេះក៏មានការអញ្ជើញចូលរួមពី​ឯ​ក​ត្តម អ៊ុំ​ រាត្រី អ​ភិបាលខេត្តបន្ទា​យមានជ័យ ​លោកឧត្ត​មសេ​នីយ៍​ទោ សិទ្ធិ ឡោះ ស្នង​ការនគរ​បា​លខេត្ត លោកឧត្តម​សេ​នីយ៍ត្រី អេង ​លីហួរ ស្នងការរង ខេត្ត។

 

លោក ជូ បុត្រ អភិបាលស្រុកភ្នំស្រុក បានអានរ​បាយការស្វាគមន៍ និងរាយ​ការជូនអំពី​លទ្ធផលកា​រងារដែលរដ្ឋ​បាលស្រុកបាន ផ្តល់សេ​វាសាធារណ:ជូនពលរដ្ឋកន្លងមក ការងារអភិវឌ្ឍន៍ មូលដ្ឋាន ការដោះ​ស្រាយគ្រោះធម្មជាតិផ្សេង​ការងារដាំដុះ/កសិកម្ម ការប្រយុទ្ធ​ប្រឆាំងជម្ងឺកូវីដ១៩ ការស្តារ​សេដ្ឋកិច្ច​ឡើងវិញ និង ការដោះស្រាយបញ្ហាប្រឈមនានា។ ឆ្លើយតប​សំណូ​មពរចាំបា​ច់របស់ប្រ​ជាពលរដ្ឋ អាជ្ញាធ​របានសម្រេចធ្វើផ្លូវជូន​ប្រជាពករដ្ឋ​ចំនួន៥ខ្សែ។

 

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន​ ឧបនាយករដ្ឋមន្ត្រី ជា​ប្រធានក្រុម​ការងាររាជរ​ដ្ឋាភិបាល​ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ​បានបញ្ជាក់ថា ការក​សាងប្រ​ព័ន្ធគមនាគមន៍ គឺជាបង្កើតស​សៃឈាម​សេដ្ឋកិច្ចសម្រាប់ វិស័យដឹកជញ្ជូនពហុមធ្យោបា​យ តភ្ជាប់ទៅប៉ូលសេដ្ឋកិច្ចសំខាន់ៗ និង​អភិវឌ្ឍ​របៀងសេដ្ឋកិច្ចគន្លឹះឲ្យ​កាន់តែមានលក្ខណៈងាយស្រួលនិងប្រកួតប្រជែង ក៏ដូចជាសម្រួល​ដល់ការធ្វើដំណើរ និងទេសចរណ៍ប្រជាពលរដ្ឋ។

 

ដូចនេះការបើក​ការដ្ឋាន កសាងផ្លូវបេតុងចំនួន៥ខ្សែ ប្រវែងជាង២០០០ម៉ែត្រ នៅស្រុកភ្នំស្រុ​កនៅព្រឹក​នេះ នឹងក្លាយ​ជាសមិទ្ធិផលថ្មីមួយទៀត ក្នុងចំណោមសមិទ្ធិផល​នានារបស់​ខេត្តបន្ទាយ​មានជ័យ ក្នុ​ងការរួមចំ​ណែកជាមួយរាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍហេ​ដ្ឋារចនាសម្ព័ន្ធរូបវ័ន្តមូលដ្ឋាន បង្កើនល្បើនក្នុងការធ្វើដំណើរ​ ដឹកជញ្ជូន និងបា​នតភ្ជាប់ទៅតំបន់សេដ្ឋកិច្ចនានា។

 

ជាមួយគ្នានោះដែរឯកឧត្តម ក៏បានអំ​ពាវនាវឲ្យប្រជា​ពលរដ្ឋដែល​មានឈ្មោះក្នុងបញ្ជី​បោះឆ្នោត​ចូលរួម​បោះឆ្នោតក្រុម ប្រឹក្សា ឃុំ/សង្កាត់ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ​ឲ្យបានគ្រប់គ្នា និងចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដែលកំពុងបំ​លែងខ្លួន​ថ្មី៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button