លោកចៅសង្កាត់ផ្សារកណ្ដាល ប្រត្តិកម្មទៅលើក្រុមហ៊ុនម៉ៅការធ្វើផ្លូវឈ្មោះ អាត ចាន់ឡុង ទទួលលុយមិនធ្វើផ្លូវជូនពលរដ្ឋទុកកណ្តាលទី ធ្វើឲ្យពួកគាត់ពិបាកក្នុងការធ្វើដំណើរស្នើឲ្យអជ្ញាធរជួយអន្តរាគម
(បន្ទាយមានជ័យ) ដោយស៊ូទ្រាំនិងការលំបាកយូខែមកហើយលែងបានប្រជាពលរដ្ឋរស់នៅភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ត្រង់ចំណុចខាងក្រោយវត្តផ្សារកណ្ដាល បានស្នើសុំឲ្យអ្នកសារព័ត៌មានជួយធ្វើការផ្សព្វផ្សាយដើម្បីឲ្យដល់ថ្នាក់ដឹកនាំបានជ្រាបអំពីបញ្ហាទុក្ខលំបាករបស់ពួកគាត់ ដោយសារអាជ្ញាធរសង្កាត់ផ្សារកណ្ដាលសន្យាធ្វើផ្លូវបេតុងជូនពួកគាត់ ដោយបានកាយដីផ្លូវចាស់ចេញ បន្ទាប់មកចាក់ដីថ្មីចូល រួចក៏ទុកចោល គិតមកដល់ពេលនេះ៣ទៅ៤ខែទៅហើយ មិនដែលរវីរវល់ នៅពេលភ្លៀងធ្លាក់មកដីថ្មីជាប់ស្អិត ធ្វើឲ្យពួកគាត់ពិបាកក្នុងការធ្វើដំណើរចេញចូលទៅប្រកបរបរទទួលទាន ពិសេសកូនៗទៅសាលារៀនសឹងមិនទាន់ពេល។
ពលរដ្ឋបានបញ្ជាក់ថា ផ្លូវមួយខសែនេះធ្វើបានពាក់កណ្ដាលហើយ ប៉ុន្តែនៅចម្ងាយប្រមាណ២០០ម៉ែត្រទៀតតែប៉ុណ្ណោះបែរជាមិនធ្វើទុកចោលទៅវិញ ធ្វើឲ្យពួកគាត់ជួបការពិបាកខ្លាំង ពេលខ្លះសឹងមិនចេញពីផ្ទះផង តែបើមិនចេញទៅរកបានអីហូប ។
ពួកគាត់បញ្ជាក់ទៀតថា កាលពីនៅដីផ្លូវចាស់ ក៏មិនពិបាកដល់ម្លឹងដែរ នៅពេលចាក់ដីថ្មីចូលភ្លៀងមកម្តងៗជាប់ស្អិតកាន់តែលំបាកធ្ងន់ធ្ងរឡើង ហើយមុនកាចុះធ្វើនេះអាជ្ញាធរបានសន្យាថានឹងធ្វើផ្លូវចាក់បេតុងជូនដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរងាយស្រួល តែផ្ទុយទៅវិញមិនបានស្រួលបែរជាពិបាកលើសដើម។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក ស្រុិល អុិន ចៅសង្កាត់ផ្សារកណ្ដាល បានប្រាប់ភ្នាក់ងារយើងតាមទូរសព្ទថា ផ្លូវនេះជាគម្រោងថវិការបស់រាជរដ្ឋាភិបាលឃុំ/សង្កាត់ឆ្នាំ២០២៤ ហើយបញ្ហាខាងលើនេះជាកំហុសរបស់ក្រុមហ៊ុនម៉ៅការ ឈ្មោះ អាត ចាន់ឡុង ដោយសារក្រុមហ៊ុនមួយនេះទទួលម៉ៅការចំនួន ៥សង្កាត់ ធ្វើកន្លែងនេះបន្តិច កន្លែងនោះបន្តិច ជាហេតុធ្វើឲ្យមានការយឺតយ៉ាវ ។ហើយកន្លងមកនេះ លោកតែងតែដាស់តឿនជារើយៗ តាំងពីរាំងភ្លៀងម៉្លេះ ហើយក៏ធ្លាប់ហៅមកសាលាសង្កាត់ដើម្បីធ្វើការស្ដីបន្ទោសធ្ងន់ៗហើយដែរ ថែមទាំងបានបញ្ជាក់ទៅកាន់ក្រុមហ៊ុនថា ត្រូវតែមកធ្វើបើមិនធ្វើមិនបានទេ ព្រោះយកកញ្ចប់ថវិការបស់រដ្ឋទៅដាក់នោះមានចំនួន ៥៥៦ លាន ៦៥៦ពាន់ ៦៥៦ រៀល ប្រវែងផ្លូវ៨៤០ម៉ែត្រ ធ្វើបានត្រឹមតែ ៣២២ម៉ែត្រទេ ហើយការដាក់លុយនេះគឺដើម្បីឲ្យមានគុណសម្បត្តិ តែបែរជាមានគុណវិបត្តិចំពោះលោកក្នុងនាមជាចៅសង្កាត់ៅវិញ៕