ព័ត៌មានជាតិ

លោកចៅសង្កាត់​ផ្សារកណ្ដាល ប្រត្តិកម្មទៅ​លើក្រុមហ៊ុ​នម៉ៅ​ការធ្វើផ្លូវឈ្មោះ អាត ចាន់ឡុង ទទួល​លុយមិនធ្វើផ្លូ​វជូនពលរដ្ឋ​​ទុកកណ្តាលទី ធ្វើ​ឲ្យពួកគាត់ពិបាកក្នុងការធ្វើដំណើរស្នើ​ឲ្យអជ្ញាធរជួយអ​ន្តរាគម

(បន្ទាយមានជ័យ) ដោយស៊ូទ្រាំនិងការលំបាកយូខែមកហើយលែងបាន​ប្រជាពលរដ្ឋ​រស់នៅភូមិ​ផ្សារ​កណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ត្រង់ចំ​ណុចខាងក្រោយវត្តផ្សារកណ្ដាល បានស្នើសុំ​ឲ្យអ្នកសារព័ត៌មានជួយ​ធ្វើការផ្សព្វផ្សាយ​ដើម្បីឲ្យដល់ថ្នាក់ដឹកនាំបានជ្រាប​អំពីប​ញ្ហាទុក្ខលំ​បាករបស់ពួកគាត់ ដោយសារអាជ្ញាធ​រសង្កាត់ផ្សារក​ណ្ដាលសន្យា​ធ្វើផ្លូវបេតុង​ជូនពួកគា​ត់ ដោយបា​នកា​យដីផ្លូវចាស់​ចេញ បន្ទាប់​មកចាក់ដីថ្មីចូល រួចក៏ទុក​ចោល គិត​មកដល់ពេល​នេះ៣​ទៅ៤ខែទៅហើយ មិនដែលរវីរវល់ នៅពេ​លភ្លៀងធ្លាក់ម​កដីថ្មី​ជាប់ស្អិត ធ្វើឲ្យពួកគាត់ពិបា​កក្នុងកា​រធ្វើដំ​ណើ​រចេញចូ​លទៅប្រកបរបរទទួលទាន ពិ​សេសកូនៗទៅសាលារៀនសឹងមិនទាន់ពេល។

ពលរដ្ឋបានបញ្ជាក់ថា ផ្លូវមួយខសែនេះ​ធ្វើបានពាក់​កណ្ដាលហើយ ប៉ុន្តែនៅ​ចម្ងាយប្រ​មាណ២០០​ម៉ែត្រ​ទៀតតែ​ប៉ុណ្ណោះបែរជាមិនធ្វើទុកចោ​លទៅវិញ ធ្វើឲ្យពួកគាត់ជួបកា​រពិបាកខ្លាំង ពេលខ្លះ​សឹងមិន​ចេញពី​ផ្ទះផង តែ​បើ​មិ​នចេញ​ទៅ​រកបានអីហូប

ពួកគា​ត់បញ្ជាក់ទៀតថា កាលពីនៅដីផ្លូវ​ចាស់​ ក៏មិ​នពិបា​កដល់ម្លឹងដែរ នៅពេលចា​ក់ដីថ្មី​ចូលភ្លៀ​ងមកម្តងៗ​ជាប់ស្អិត​កាន់តែ​លំបាកធ្ងន់ធ្ងរ​ឡើង ហើយមុន​កាចុះធ្វើនេះ​អាជ្ញាធរបាន​សន្យាថា​នឹងធ្វើផ្លូវ​ចាក់​បេតុងជូនដើម្បីឲ្យបងប្អូនប្រជា​ពលរដ្ឋធ្វើដំណើរងាយ​ស្រួល តែផ្ទុយ​ទៅវិញ​មិនបាន​ស្រួលបែរ​ជាពិបា​កលើស​ដើម។

ពាក់ព័ន្ធនឹ​ងបញ្ហានេះ លោក ស្រុិល អុិន ចៅសង្កាត់ផ្សារកណ្ដាល បានប្រាប់ភ្នាក់​ងារយើងតា​មទូរសព្ទ​ថា ផ្លូវនេះ​ជាគម្រោងថវិកា​របស់រាជរដ្ឋាភិ​បាលឃុំ/ស​ង្កាត់ឆ្នាំ២​០២៤ ហើយ​បញ្ហាខា​ងលើនេះ​ជាកំហុសរ​បស់ក្រុមហ៊ុន​ម៉ៅការ​ ឈ្មោះ អាត ចាន់ឡុង ដោយសា​រក្រុមហ៊ុនមួ​យនេះទទួ​លម៉ៅកា​រចំនួន ៥សង្កាត់ ​ធ្វើកន្លែង​នេះ​បន្តិច កន្លែ​ងនោះបន្តិច ជាហេតុធ្វើឲ្យមានការយឺតយ៉ាវហើយកន្លងមក​នេះ លោកតែងតែដា​ស់តឿន​ជារើយៗ តាំ​ងពីរាំ​ងភ្លៀងម៉្លេះ ហើយក៏ធ្លាប់ហៅមក​សាលាសង្កាត់​ដើម្បីធ្វើការស្ដីបន្ទោសធ្ងន់ៗ​ហើយដែរ ថែមទាំងបាន​​បញ្ជាក់​ទៅកាន់ក្រុមហ៊ុនថា ត្រូវតែ​មកធ្វើបើ​មិនធ្វើមិនបាន​ទេ ព្រោះយ​កកញ្ចប់ថ​វិការបស់រដ្ឋ​ទៅដា​ក់​នោះ​មាន​​ចំនួន ៥៥៦ លាន ៦៥៦ពាន់ ៦៥៦ រៀល ប្រវែង​ផ្លូវ​៨៤០ម៉ែត្រ ធ្វើបានត្រឹមតែ ៣២២​ម៉ែត្រ​ទេ ហើយការ​ដាក់លុយ​នេះគឺដើម្បីឲ្យមា​នគុណ​សម្បត្តិ តែបែរជាមានគុណ​វិបត្តិ​ចំពោះលោ​កក្នុង​នាមជាចៅសង្កាត់ៅវិញ​

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button