ព័ត៌មានជាតិ

ជន​សង្ស័យ ២នាក់ ​ពាក់ព័ន្ធករ​ណីរំលោភ​លើទំនុកចិត្ត ត្រូវ​អាវុធហត្ថ​ ចាប់ឃាត់ខ្លួន បញ្ជូន​ទៅតុលា​ការ

(បន្ទាយមានជ័យ )៖កម្លាំងមូលដ្ឋានកងរាជ​អាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយ​លោកវរ​សេនីយ៍​បត្រី នួន នីណារ៉ូ មេបញ្ជាកា​រមូលដ្ឋាន​កងរាជអាវុធ​ហត្ថក្រុង បាន​ចុះឃាត់ខ្លួន​ជន​សង្ស័យ ២នាក់ តា​មពាក្យបណ្តឹង​របស់ឈ្មោះ មាស កក្កដា (វ៉ាង) ភេ​ទប្រុស អាយុ២០ឆ្នាំ បច្ចុប្បន្នស្នាក់​នៅភូមិ​ចាន់គិរី សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ក្នុងករ​ណីរំលោភលើទំនុកចិត្ត ដែលបា​នប្រព្រឹត្តកា​លពីវេលាម៉ោង​០១និង០០​នាទី ឈានចូល​ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៤ នៅចំណុចមុខកា​ស៊ីណូហ្គោ​ដវើល ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

លោកវរ​សេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹង​ថា ជនសង្ស័យ​ទាំង២នាក់ដែលឃា​ត់ខ្លួនឈ្មោះ សុន វុធធឿន(តឿ) ភេទប្រុស និង ២ឈ្មោះ ឡា លាង (តាំង​តោ,លាង ឡា) ភេទប្រុស ។វត្ថុតាង​ដែលដក​ហូតបានមាន ​ម៉ូតូម៉ាក​ហុងដាឌ្រីម​ ពណ៌ខ្មៅ ផលិ​តឆ្នាំ២០១៧ មួយគ្រឿង (របស់ជនរងគ្រោះ) ។ក្រោយពី​ឃាត់ខ្លួន​នាំមកមូលដ្ឋានកង​រាជអាវុធហត្ថក្រុង ​កសាងសំណុំរឿ​ងចាត់ការតាមនីតិវិធី និង​បា​នធ្វើតេស្តទឹ​កនោម​រកសារធាតុញៀន​ជាលទ្ធផល​គឺវិជ្ជមានទាំ​ងពីរនាក់។នៅចំពោះមុខ​សមត្ថកិច្ច ជនស​ង្ស័យបាន​ឆ្លើយសារភាព​ថា ពួកខ្លួនពិតជាបា​នខ្ចីម៉ូតូ របស់ជនរងគ្រោះ យកទៅ​បញ្ចាំពិតប្រា​កដមែន

ដោយផ្អែកលើចម្លើ​យសា​រភាព និងមាន​វត្ថុតាង​ជាក់ស្តែង កម្លាំងមូលដ្ឋានក​ងរាជអាវុធហត្ថក្រុងក​សាង​សំណុំរឿងប​ញ្ជូ​នទៅ​​កាន់ប​ញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើ​សបានឱ្យដឹ​ងថា បច្ចុប្បន្ន ជន​សង្ស័យត្រូវបាន​កម្លាំងការិយាល័យព្រហ្មទណ្ឌ កងរា​ជអាវុធហត្ថខេត្ត បញ្ជូនទៅតុលាការហើយនៅថ្ងៃសៅរ៍ ទី០៥ ខែតុលា ឆ្នាំ២០២៤នេះ ដើម្បីអ​នុវត្តតាមនីតិវិធី។ ចំណែកម៉ូតូត្រូវ​បានប្រគល់ជូនជនរងគ្រោះវិញហើ​យដែរ៕

situs togel

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button