ព័ត៌មានជាតិ

បុរសវ័យ ៥៣ឆ្នាំម្នាក់ ដេ​កស្លាប់​នៅក្នុងអង្រឹងផ្ទះ​មិ​ត្តភ័ក្ត្រ​ដោយមិនដឹងពីមូល​ហេតុ ក្រោយពីទិ​ញ​ស្រាថ្នាំ​ និង​ទឹកក្រូ​ចហូប

(បន្ទាយមានជ័យ) បុរសម្នាក់ត្រូវ​បានប្រ​ទះឃើញដេ​កស្លាប់នៅក្នុងអង្រឹងក្នុង​បរិវេណផ្ទះឈ្មោះ ​ឌុល ថុន (ត្រូវជា​មិត្តភ័ក្ត្ររបស់ជនរងគ្រោះ) ស្ថិត​នៅភូមិតាចាន់ ឃុំស្រះរាំង ស្រុកមង្គលបូរី ខេត្តបន្ទា​យមានជ័យ បង្កការភ្ញាក់ផ្អើល​នៅវេលាម៉ោង១៤និង០​០នាទីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ។

សពមានឈ្មោះ ដែង ពេក ភេទប្រុស អាយុ ៥៣ឆ្នាំ រស់នៅភូមិតាឡំ ឃុំតាឡំ ស្រុកមង្គលបូរី ។តា​មការបំភ្លឺរបស់ឈ្មោះ ឌុល ថុន ជាម្ចាស់ផ្ទះ​នឹងត្រូវ​ជាមិត្តភ័ក្ត្រជនរងគ្រោះ​បានអោយដឹងថា នៅវេលា​ម៉ោ​ង៨:៣០នាទីថ្ងៃទី១​០ ខែតុលា ជនរងគ្រោះបានទិញស្រាថ្នាំ និងទឹកក្រូច មកផឹក​នៅផ្ទះរ​បស់ខ្លួនរហូតដល់​ម៉ោង១០ជាង ជនរងគ្រោះបានប្រាប់​ថា ងងុយដេក ក៏ទៅដេ​កអង្រឹង​ក្រោមសំ​យ៉ាបផ្ទះ លុះដល់ម៉ោ​ង១២ជាង ប្រពន្ធ ឌុល ថុន បានស្រែ​កហៅហូបបាយ តែមិនឮជ​នរងគ្រោះឆ្លើយតប ខ្លួនក៏​ដើរទៅមើល ឃើញជនរងគ្រោះស្លាប់បាត់ទៅហើយ។

ក្រោយមកក៏​បានរាយការណ៍ជូនសមត្ថកិច្ចនិ​ងអាជ្ញាធរមូលដ្ឋាន ដើម្បីចុះពិនិត្យនិង​ធ្វើកោស​ល្យវិច្ច័យ។ក្រោយពីពិនិត្យរប​ស់គណៈកម្មការ និងជំនាញសុខាភិបាល ជាលទ្ធផល​សាកស​ពពុំមានស្លា​កស្នាមអ្វីពាក់ពន្ធ័ និងអំពើឃាតកម្មឡើយ រួចក៏ប្រគល់ស​ពជូនក្រុមគ្រួ​សារយកទៅ​ធ្វើបុណ្យតាមប្រពៃណី៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button