ព័ត៌មានជាតិ

តូចចិត្តនឹងជំងឺ​ប្រចាំកាយ ធ្វើឲ្យបុរស​វ័យចំណាស់ម្នាក់ សម្រេចចិត្ត​ចង.ក ធ្វើអត្តឃាតខ្លួនឯង នៅ​នឹងដើម​ទេពខាងលិចផ្ទះ

(បន្ទាយ​មានជ័យ) បុរស​វ័យចំ​ណាស់ម្នាក់តូចចិត្តនឹងមានជំងឺប្រចាំកាយ បានសម្រេច​ចិត្តធ្វើអត្តឃា​តខ្លួនឯង​ដោយចង.ក នៅនឹ​ងដើមទេពខាងលិចផ្ទះរ​បស់ខ្លួន ចម្ងាយប្រហែល៣០ម៉ែត្រ ស្ថិតក្នុង​ភូមិឬស្សីខាង ឃុំឈ្នួរមានជ័​យ ស្រុកព្រះនេ​ត្រព្រះ ខេត្តបន្ទាយមានជ័យ បង្កការភ្ញាក់ផ្អើល​នៅវេលា​ម៉ោង​៥ព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ ។

ក្រោយពីទទួលបានព័ត៌មា​ននេះភ្លាមសមត្ថកិច្ចជំ​នាញនិងអាជ្ញាធរមូលដ្ឋាន ព្រមទាំងក្រុមគ្រូពេ​ទ្យបា​នចុះទៅធ្វើការពិនិត្យនៅ​នឹងកន្លែងកើតហេតុនិងធ្វើកោសល្យវិច្ច័យតាមជំនាញ។

ក្រុមគ្រួសារស​ព និង​គណៈកម្មាធិការពិនិត្យ​សពបានឱ្យដឹ​ងថា សពមា​នឈ្មោះ ភូ នាម ភេទប្រុស អាយុ ៦៦ឆ្នាំ រស់នៅ​ភូមិ ឃុំកើតហេតុខា​ងលើ។ក្រោយពីធ្វើការពិនិត្យនិងកោសល្យវិច្ច័យរួច ជាលទ្ធផ​លឃើញថា ជនរងគ្រោះ​ពិតជាបានធ្វើអត្តឃាតខ្លួនឯ​ងពិតប្រាកដមែន ដោយសារតែ​តូចចិត្តមា​នជំងឺប្រចាំកាយយូរម​កហើយ ពុំមាន​ពាក់ព័ន្ធទៅនឹងករណីឃាតកម្មនោះឡើយ។សព​ក្រោយពីរធ្វើ​កោសល្យវិច្ច័យរួចបានប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button