តូចចិត្តនឹងជំងឺប្រចាំកាយ ធ្វើឲ្យបុរសវ័យចំណាស់ម្នាក់ សម្រេចចិត្តចង.ក ធ្វើអត្តឃាតខ្លួនឯង នៅនឹងដើមទេពខាងលិចផ្ទះ
(បន្ទាយមានជ័យ) បុរសវ័យចំណាស់ម្នាក់តូចចិត្តនឹងមានជំងឺប្រចាំកាយ បានសម្រេចចិត្តធ្វើអត្តឃាតខ្លួនឯងដោយចង.ក នៅនឹងដើមទេពខាងលិចផ្ទះរបស់ខ្លួន ចម្ងាយប្រហែល៣០ម៉ែត្រ ស្ថិតក្នុងភូមិឬស្សីខាង ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៥ព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ ។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាមសមត្ថកិច្ចជំនាញនិងអាជ្ញាធរមូលដ្ឋាន ព្រមទាំងក្រុមគ្រូពេទ្យបានចុះទៅធ្វើការពិនិត្យនៅនឹងកន្លែងកើតហេតុនិងធ្វើកោសល្យវិច្ច័យតាមជំនាញ។
ក្រុមគ្រួសារសព និងគណៈកម្មាធិការពិនិត្យសពបានឱ្យដឹងថា សពមានឈ្មោះ ភូ នាម ភេទប្រុស អាយុ ៦៦ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ។ក្រោយពីធ្វើការពិនិត្យនិងកោសល្យវិច្ច័យរួច ជាលទ្ធផលឃើញថា ជនរងគ្រោះពិតជាបានធ្វើអត្តឃាតខ្លួនឯងពិតប្រាកដមែន ដោយសារតែតូចចិត្តមានជំងឺប្រចាំកាយយូរមកហើយ ពុំមានពាក់ព័ន្ធទៅនឹងករណីឃាតកម្មនោះឡើយ។សពក្រោយពីរធ្វើកោសល្យវិច្ច័យរួចបានប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕