ព័ត៌មានជាតិ

សិក្ខាសា​លាផ្សព្វផ្សាយ​គម្រោងបង្កើតអនាគត ការក​សាងសមត្ថភា​ពយុវជន ​លើភាពជាអ្នកដឹកនាំ និងការចូលរួមរប​ស់ពលរដ្ឋ(BYC)

(បន្ទាយមានជ័យ) អង្គការស្ដារ​កម្ពុជា បានរៀបចំ​បើកសិក្ខាសា​លាផ្សព្វផ្សាយគម្រោង បង្កើត​អនាគត ការកសាងសមត្ថភាពយុវជ​នលើភាពជាអ្នកដឹកនាំ និងការចូល​រួមរបស់ពលរដ្ឋ(BYC) ជូនដ​ល់លោក លោកស្រី អភិបាល.អភិបាល​រងក្រុង ស្រុក និងយុវជនចំនួន៤ក្រុង ស្រុក ក្នុងខេត្តបន្ទាយ​មានជ័យ ក្រោមអធិបតីភា​ពលោក យឹម សំណាង អភិបាលរង ខេត្តបន្ទាយមា​នជ័យ ។សិក្ខាសា​លា​នេះធ្វើ​នៅភោ​ជនីយដ្ឋាន​ ថកធូ​កាហ្វេ នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤។

លោក ញឹក សារិន នាយកប្រតិបត្តិអង្គការស្ដារកម្ពុជា បានឡើងមានមតិរាយការណ៍ឲ្យដឹងថា៖អង្គកា​រស្នេហ៍កម្ពុជាគឺជា​អង្គការក្នុងស្រុក​មួយត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៧។ហើ​យអង្គកា​រស្ដារកម្ពុជាមាន​គម្រោងបីសំ​ខាន់ៗគឺ,កម្មវិសិទ្ធិមនុស្ស និងអភិបាលកិច្ចល្អ ២,កម្មវិធីធ​នធាន​ធម្មជាតិនិ​ងបម្រែបម្រួល​អាកាសធាតុ/កម្មវិធីអ្នកស្ម័គ្រចិត្តដើម្បីកម្ពុជា ៣,កម្មវិធី​បរិស្ថានស្អាតនិ​ងប្រកបដោយការ​ការពារ

លោក នាយកប្រតិបត្តិអង្គការស្ដារកម្ពុជា បានបញ្ជាក់ថា គម្រោងនេះត្រូវកា​រការចូល​រួមពីយុវ​ជនចំនួន ២៤​នាក់សម្រាប់វគ្គទី២ វគ្គទី១. ១២នាក់សម្រាប់រយៈពេល ខែចាប់ពី ខែកញ្ញា ឆ្នាំ២០២៤ ដល់ខែកុម្ភៈ ឆ្នាំ២០២៥ និងវគ្គទី២ ចាប់ពីខែមីនាដល់ ខែសីហា ឆ្នាំ២០២៥។គម្រោង​នេះអនុវត្តនៅ​ខេត្ត​បន្ទាយ​មា​នជ័យមាន​ក្រុង ស្រុកចំនួន៤ គឺក្រុងសិ​រីសោភ័ណ, ស្រុកព្រះនេព្រះ, ស្រុកភ្នំស្រុក និងស្រុកស្វាយចេក។

ថ្លែងក្នុងឱ​កាសនោះលោក យឹម សំណាង អភិបាលរងខេត្ត បានថ្លែងការកោតសរ​សើរដល់អង្គការ​ស្ដារកម្ពុជាដែល​បានរៀបចំបើ​កសិក្ខាសាលានេះឡើង ដើម្បីពង្រឹងសមត្ថភា​ពពួកគេក្នុងនោះមាន​ជំនាញជីវិតជាមូល​ដ្ឋាន ជំនាញអភិវឌ្ឍន៍សហគមន៍ជាមូលដ្ឋាន និងចែករំលែកបទពិ​សោធន៍សំខា​ន់ៗ និងចូល​រួមអនុវត្តគម្រោង​សហគមន៍ខ្នាតូច។ជាពិសេសក្នុងគោលបំណង៖ ១,ដើម្បីបង្ហាញ​និងផ្សាយសក​ម្មភាពគម្រោង ស្ដីពីការបង្កើតអនាគតការកសាងសមត្ថភាពយុវជន លើភាពជា​អ្នកដឹក​នាំ និងការចូលរួមរបស់ពលរដ្ឋ។ ២,ស្នើរសុំការសហការ និងគាំទ្រការអនុវត្ត​សកម្មភាពគ​ម្រោង​ដើម្បីអនុវត្តគម្រោងដោយជោគជ័យ

លោក យឹម សំណាង បានធ្វើការផ្ដាំផ្ញើដល់អាជ្ញាធ​រពាក់ព័ន្ធនិងយុវជនទាំង​អស់ដែលមានវត្តមាន​នៅពេលនេះ​ត្រូវយ​កចិត្តទុកដាក់ស្ដាប់លើគ្រូឧទ្ទេស ដើម្បីទទួលបានបទពិសោធន៍ថ្មីៗ និងដើម្បី​ភាព​ជោគជ័យ​ក្នុងការចូលរួមចំណែកក្នុង​ការពង្រឹង​សមត្ថភាព​យុវជនដែលជាសស​រទ្រូងនៃប្រទេ​សជាតិ​ឲ្យក្លាយជាអ្នកដឹក​នាំឆ្នើមនិង​ដើម្បីចូលរួមចំណែកក្នុងការអ​ភិវឌ្ឍប្រទេសកម្ពុជាឲ្យកាន់​តែរីក​ចម្រើនថែមទៀត

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button