ព័ត៌មានជាតិ

រដ្ឋបាលរងខេត្តប៉ៃ​លិន ណែនាំដល់​អាជ្ញាធរ​ និងមន្ត្រីជំនាញពាក់ព័ន្ធ ជួយសម្របសម្រួល​ឯកសារ ក្នុងការចុះបញ្ជីដីធ្លីជូនពលរដ្ឋ អោយបានទាន់ពេលវេលា

(ប៉ៃលិន) នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ នៅស្រុកសាលាក្រៅខេត្តប៉ៃលិន លោក ហ៊ុក សុផល អភិបាលរង​ខេត្តប៉ៃលិន​ក្នុងកិច្ចប្រជុំបិ​ទផ្សាយ​ជាសាធារណ​:នូវឯក​សារនៃការវិនិច្ឆ័យកា​រចុះបញ្ជី​ដីធ្លីជា​លក្ខណ:ប្រពន្ធ័ចំនួនជិត​២ពាន់ក្បាលដីនៅ​ស្រុកសាលាក្រៅ លោកបាន​ណែនាំជម្រុញដ​ល់អាជ្ញាធរមូល​ដ្ឋានពិសេ​សមេភូមិមេ​ឃុំនិងរដ្ឋបាលស្រុក​ជួយសម្របស​ម្រួលឯកសារ​បញ្ជា​ក់ដីធ្លីជូនពលរដ្ឋដោយមិនអោយគាត់រត់ទៅរត់មកពិបាកឡើយ បើឯកសារណា​ខ្វះខាតជួយបំ​ពេញភ្លាមដោយ​ឈលើច្បាប់ជាធំមិនត្រូវទាលុយទាកាក់ពីប្រជាពលរដ្ឋឡើយ ចំណែកមន្ត្រីសុរិ​យោដីវិញត្រូវជួយ​ពន្យល់ ពីរបៀបរបបដាក់ឯកសារជួយសម្រួលព្រំប្រទល់ដី អោយបានច្បាស់លា​ស់ធ្វើយ៉ាងណាអោយប្រជាពលរដ្ឋ ងាយស្រួលនិងទុកចិត្តលើអាជ្ញាធរនិងមន្ត្រីជំនាញរបស់យើង។

បន្ថែម​ពីនេះ ខ្ញុំក៏សូម​ធ្វើការផ្តាំផ្ញើដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់ដី ឬអ្នកកាន់​កា​ប់ដីនេះ នៅក្នុងភូ​មិវាល ភូមិទួល ភូមិលាវ និងភូមិអូរឬស្សីក្រោម ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ទាំងអស់ ត្រូវត្រៀមរៀបចំនូវរាល់ឯកសារពាក់ព័ន្ធទុកមុនជាស្រេច ដើម្បីបង្កភាព ងាយ​ស្រួល​ និងឆាប់រហ័សដល់ក្រុមការងារចុះបញ្ជីដីធ្លី ពិនិត្យ និងផ្ទៀងផ្ទាត់ជូនពុកម៉ែបងប្អូនឱ្យរ​លូន​និង​មានប្រសិទ្ធិភាពខ្ពស់។

ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ត្រូវគោរពតាមគោលការណ៍អភិបាលកិច្ចល្អតម្លាភាពវិ​មជ្ឈការ និងវិសហមជ្ឈការ និងសម​ភាពយេនឌ័រ ដើម្បីបង្កើតបានជាវប្បធម៌នៃ ការចុះបញ្ជីដីធ្លី

និងបង្កើន​ភាពជឿជាក់លើប្រព័ន្ធចុះបញ្ជីដីធ្លីដែលមានលក្ខ​ណៈសាមញ្ញតែច្បាស់លាស់ឆាប់រហ័ស

និងងាយទ​ទួលយកបាន។

លោក សែម សុ​ខន ប្រធានគ្រប់គ្រងតំបន់វិនិច្ឆ័យក្រុម១បានអោយដឹងថា ថ្ងៃនេះប្រកាស​បិទ​ផ្សា​យចំនួន៤ភូមិស្ថិតនៅភូមិសាលាក្រៅស្រុកសាលាក្រៅខេត្តប៉ៃលិនមានក្បាលដីសរុបចំនួន១៦៣០ក្បាលដីគឺមានទី១ភូមិវាល មានប្រជាជនចំនួន២៩៥គ្រួសារ ចំនួនក្បាលដី​ដែលចុះបញ្ជី​មាន៤៦៧ក្បាលដី​ហើយក្បាលដីដែលម្ចាស់មិនមកបំពេញទិន្នន័យមានចំនួ២៩ក្បាលដី។

ទី២ភូ​មិទួល មានប្រជាជនចំនួន២០៤គ្រួសារ ចំនួនក្បាលដីចុះបញ្ជី ៣០៩ក្បាលដី មិនបាន​មកបំពេ​ញទិ​ន្នន័យចំនួន១០ក្បាលដី។

ទី៣ភូមិលាវ មានប្រជាជនរស់នៅ១៧០គ្រួសារ មានក្បាលដីចំនួន៤១៥ក្បាលដី មិនបាន​មកបំពេញ​ទិន្នន័យុំានចំនួន១៩ក្បាលដី។និងទី​៤ភូមិអូរឫ​ស្សីក្រោម មានប្រជាជនចំ​នួន២៤០គ្រួសារ មានក្បាលដីចំនួន៤៣៩ក្បាលដី ហើយក្បាលដី​ដែលម្ចាស់មិនមក​បំពេញទិន្នន័​យមានចំនួន២៤ក្បាលដី៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button