ព័ត៌មានជាតិ

ស្នងការដ្ឋាន​នគរបាលខេត្តបន្ទាយ​មានជ័យ បើកសិក្ខាសាលាស្តីពី​សុខភាពនគរបាល និងការ​សិក្សាអំ​ពីការបង្កើតគិលានដ្ឋាន ដល់មន្ត្រីនគរបាលចំនួន៨០នាក់

(បន្ទាយមានជ័យ) នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤នេះ ស្នងការដ្ឋាននគរ​បាលខេត្តបន្ទាយ​មានជ័យ បានបើកវគ្គសិក្ខាសាលាស្តីពីសុខ​ភាពនគរបាល និងការសិក្សាអំពីការបង្កើតគិលានដ្ឋាន ដល់មន្ត្រីនគរបាលចំនួន៨០នាក់។

ពិធីនេះត្រូវបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ជុំ ហេង អគ្គនាយករង​ភស្តភា និង ហិរញ្ញវត្ថុ លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរះ ស្នងការរង ផែនការងារសេនាធិការ តំណាង​លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ក្នុង​នោះ​ក៏មាន​ការអញ្ជើញចូលរួមពី ប្រតិភូអមដំណើរ លោក លោកស្រី ស្នងការរង និងសិក្ខា​កាមជា​ច្រើនរូប។

សិក្ខាសាលានេះ មានរយះ​ពេលចំនួន០២ថ្ងៃ គឺចាប់ថ្ងៃទី១៧ ដល់ ១៨ ខែតុលា ឆ្នាំ២០២៤ មាន​មន្ត្រីនគរ​បាលចូលរួម ចំនួន៨០នាក់ មកពីការិយាល័យនគរបាលជំនាញ បណ្តាអធិការដ្ឋាននគ​របាលក្រុង ស្រុក បញ្ជាការវ​រសេនាតូននគរបាល​ការពារព្រំដែនគោកទាំង៤។

គោលបំណងនៃកា​របង្កើតសិក្ខាសា​លានេះឡើង គឺដើម្បីបណ្តុះបណ្តាលជំនាញខ្លីដែលផ្តោតលើ ការពង្រឹង​សមត្ថភាពជំនាញផ្នែកសុ​ខភាព (សុខាភិបាល) ដល់មន្ត្រីនគរបាល ដើម្បីយកទៅ​ប្រើប្រាស់តា​មអង្គភាពឲ្យមានប្រសិទ្ធភាព ដូចជា វិធីបង្ការ ទប់ស្កាត់ ជម្ងឺឆ្លង ការប្រើប្រាស់ឱសថ ការសង្គ្រោះបឋម ក្នុងករណីមានមន្ត្រីនគរនបាលឈឺ ឬគ្រោះថ្នាក់ការងារពេលចុះបំពេញការងារ។

ក្រៅពីនេះ មន្រ្តីនគរបាលយើងក៏អាចមានលទ្ធភាព ជួយសង្គ្រោះដល់ប្រជា​ពលរដ្ឋដែលជួប​គ្រោះថ្នាក់​ចរចរណ៍ ក្នុងគ្រាមានអាសន្ន គ្រោះអគ្គីភ័យ និងគ្រោះធម្មជាតិនានាផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button