ព័ត៌មានជាតិ

យុវជនម្នាក់ភ្ជាប់ពាក្យជិតចូលរោងការ ទៅបង់សំណាញ់ពេលយប់ ជាមួយមិត្តភក្តិរអិលជើង លង់ទឹកព្រែកសឿ ក្នុងស្រុកមង្គលបុរី មិនទាន់រកឃើញ

(បន្ទាយមានជ័យ)៖បុរសម្នាក់ភ្ជាប់ពាក្យ​ជិតចូលជិតចូលរោងការឆ្នាំ​ក្រោយទៅ​បង់សំណាញ់ពេ​លយប់ជាមួយមិត្តភក្តិរអិលជើងលង់ទឹកព្រែកសឿមិនទាន់រកឃើញរ​ហូតដល់ល្ងាចថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថិតភូមិ/ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

ជនរងគ្រោះមានឈ្មោះ យ៉ាវ ម៉ុនថៃ ហៅកូនង៉ា ភេទប្រុសអាយុ២២ឆ្នាំរស់នៅភូមិអូរសឿ ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

សាច់ញាតិជនរងគ្រោះប្រាប់ថា៖នៅមុន​ពេល​ជនរងគ្រោះលង់ទឹ​កបាត់ខ្លួន​គឺបានទៅ​ផឹក​ស៊ីជាមួយ​មិត្តភក្តិ​នៅ​ព្រែកសឿកាលពីល្ងាច​ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលមាន​ដាក់ធុង​បាស់ច្រៀង​ខារ៉ាអូរខេផងដែរ ហើយ​នៅពេលល្ងាចត្រូវ​បានសា​ច់ញាតិមិត្តត្រ​ឡប់ផ្ទៈវិញ​នៅសល់​មិត្ត៣ទៅ៤​នាក់បន្ត​បង់សំណាញ់លេង​នៅសំណង់ទ្វារទឹ​កព្រែកសឿ ផ្នែកខាង លុះដល់ម៉ោង​៣ទៀបភ្លឺចូល​ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ទទួល​ដំណឹងតាមរយៈមិត្តភក្តិឈ្មោះ យ៉ាវ ម៉ុនថៃ ហៅកូនង៉ា បង់សំ​ណាញ់រអិលជើងចូល​ទឹកកួចបាតហើយ។

សាច់ញាតិបានបញ្ជាក់ថា៖ក្រោយទទួលព័ត៌​មានបានដឹង​បងប្អូននិងកម្លាំងប៉ុស្តិ៍នគ​របាលឃុំសឿ​បានទៅរុករករហូត​ទាល់ជាមួយសាច់ញាតិជនរង​គ្រោះនៅរកមិនឃើញ ហើយជនរង​គ្រោះបា​នភ្ជាប់ពាក្យរយៈ​ពេលជិត១ឆ្នាំហើ​យ ដោយមើល​ខែថ្ងៃដែល​អា​ចរៀបការនៅខែមករា ឆ្នាំ២០២៥​ខាងមុខនេះ ត្រូវបានលង់ទឹកបាតខ្លួនទៀតពិតសោកស្តាយណាស់។

លោក អ៊ូ សុភាព អភិបាលស្តីទី​ស្រុកមង្គលបូរីបានបញ្ជាក់ថា៖ក្រោយទទួលព័ត៌​មានហើយបា​នដឹកនាំ​កម្លាំងកងរាជអាវុធហត្ថស្រុក និងកម្លាំងយោធាតំប​ន់ប្រតិបត្តិការសឹករងស្រុក និងកម្លាំងន​គរបាលឃុំសឿ ប្រើប្រាស់កា​ណូតស្មាច ៤គ្រឿងនិង​ប្រើប្រាស់យុទ្ធកា​រមុខបួនចង​ខ្សែបោះចូល​ទឹកទាញរ៉ាវរក​ឃើញតែសំណា​ញ់តែមិន​ទាន់រកឃើញ​ជនរងគ្រោះនៅឡើយ​ដោយដាក់កម្លាំងរ​កនៅក្រោយសំណ​ង់ព្រែកសឿ និងលើ​សំណង់ព្រែកចំ​ណោមការរុះរករហូតដល់ល្ងាចថ្ងៃទី១៣ ខែវិច្ឆិការ ឆ្នាំ២០២៤ មិនទាន់រកឃើញនៅឡើយ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button