យុវជនម្នាក់ភ្ជាប់ពាក្យជិតចូលរោងការ ទៅបង់សំណាញ់ពេលយប់ ជាមួយមិត្តភក្តិរអិលជើង លង់ទឹកព្រែកសឿ ក្នុងស្រុកមង្គលបុរី មិនទាន់រកឃើញ
(បន្ទាយមានជ័យ)៖បុរសម្នាក់ភ្ជាប់ពាក្យជិតចូលជិតចូលរោងការឆ្នាំក្រោយទៅបង់សំណាញ់ពេលយប់ជាមួយមិត្តភក្តិរអិលជើងលង់ទឹកព្រែកសឿមិនទាន់រកឃើញរហូតដល់ល្ងាចថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថិតភូមិ/ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
ជនរងគ្រោះមានឈ្មោះ យ៉ាវ ម៉ុនថៃ ហៅកូនង៉ា ភេទប្រុសអាយុ២២ឆ្នាំរស់នៅភូមិអូរសឿ ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
សាច់ញាតិជនរងគ្រោះប្រាប់ថា៖នៅមុនពេលជនរងគ្រោះលង់ទឹកបាត់ខ្លួនគឺបានទៅផឹកស៊ីជាមួយមិត្តភក្តិនៅព្រែកសឿកាលពីល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលមានដាក់ធុងបាស់ច្រៀងខារ៉ាអូរខេផងដែរ ហើយនៅពេលល្ងាចត្រូវបានសាច់ញាតិមិត្តត្រឡប់ផ្ទៈវិញនៅសល់មិត្ត៣ទៅ៤នាក់បន្តបង់សំណាញ់លេងនៅសំណង់ទ្វារទឹកព្រែកសឿ ផ្នែកខាង លុះដល់ម៉ោង៣ទៀបភ្លឺចូលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ទទួលដំណឹងតាមរយៈមិត្តភក្តិឈ្មោះ យ៉ាវ ម៉ុនថៃ ហៅកូនង៉ា បង់សំណាញ់រអិលជើងចូលទឹកកួចបាតហើយ។
សាច់ញាតិបានបញ្ជាក់ថា៖ក្រោយទទួលព័ត៌មានបានដឹងបងប្អូននិងកម្លាំងប៉ុស្តិ៍នគរបាលឃុំសឿបានទៅរុករករហូតទាល់ជាមួយសាច់ញាតិជនរងគ្រោះនៅរកមិនឃើញ ហើយជនរងគ្រោះបានភ្ជាប់ពាក្យរយៈពេលជិត១ឆ្នាំហើយ ដោយមើលខែថ្ងៃដែលអាចរៀបការនៅខែមករា ឆ្នាំ២០២៥ខាងមុខនេះ ត្រូវបានលង់ទឹកបាតខ្លួនទៀតពិតសោកស្តាយណាស់។
លោក អ៊ូ សុភាព អភិបាលស្តីទីស្រុកមង្គលបូរីបានបញ្ជាក់ថា៖ក្រោយទទួលព័ត៌មានហើយបានដឹកនាំកម្លាំងកងរាជអាវុធហត្ថស្រុក និងកម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងស្រុក និងកម្លាំងនគរបាលឃុំសឿ ប្រើប្រាស់កាណូតស្មាច ៤គ្រឿងនិងប្រើប្រាស់យុទ្ធការមុខបួនចងខ្សែបោះចូលទឹកទាញរ៉ាវរកឃើញតែសំណាញ់តែមិនទាន់រកឃើញជនរងគ្រោះនៅឡើយដោយដាក់កម្លាំងរកនៅក្រោយសំណង់ព្រែកសឿ និងលើសំណង់ព្រែកចំណោមការរុះរករហូតដល់ល្ងាចថ្ងៃទី១៣ ខែវិច្ឆិការ ឆ្នាំ២០២៤ មិនទាន់រកឃើញនៅឡើយ៕