ព័ត៌មានជាតិ

ជនជាតិថៃម្នាក់ ជួញដូរ ​និងប្រើប្រាស់​ដោយខុសច្បាប់​នូវសារធា​តុញៀ​ញៀន ត្រូវឣាវុធ​ហត្ថចាប់​ខ្លួនបញ្ជូន​ទៅតុលាការ

(បន្ទាយមានជ័យ)៖កម្លាំងមូលដ្ឋានកងរាជអាវុធហ​ត្ថក្រុងប៉ោយប៉ែត ​បានទទួលព័​ត៌មានពីសន្តិសុខ ករណីល​ក់និង​ប្រើប្រា​ស់ដោយ​ខុសច្បាប់​នូវគ្រឿងញៀន នៅ​ចំណុចអគារស្នាក់នៅ ស្ថិតក្នុងភូមិបា​លិលេយ្យ២ សង្កាត់ប៉ោយ​ប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ត្រី នួន នី​ណារ៉ូ មេបញ្ជាកា​រមូលដ្ឋានកងរា​ជអាវុធហត្ថក្រុង ​បានចុះទៅ​ដល់ចំ​ណុចកើតហេតុ បានធ្វើការ​ឃាត់ខ្លួនជន​សង្ស័យឈ្មោះ ខាំភី ចាំ​លាង ហៅ ឃីង ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិថៃ ព្រមទាំង​ធ្វើការឆែក​ឆេរលើខ្លួនជនស​ង្ស័យ រកឃើញមានវត្ថុតា​ងគ្រឿងញៀ​នប្រភេទថ្នាំគ្រាប់រា​ងមូលព​ណ៌ក្រហមក្បឿង (WY) ចំនួន១៧ថង់​កិប ស្មើនឹង១៧០គ្រាប់ ទម្ងន់២៥,០៣ក្រាម, ទូរសព្ទ ចំនួ​ន០៥គ្រឿង ហើយនាំ​មកកា​ន់មូលដ្ឋានកងរាជ​អាវុធហត្ថក្រុងដើ​ម្បីសួរនាំតា​មនីតិវិធីនិង​បានធ្វើតេ​ស្តរកសារធាតុ​ញៀនក្នុងទឹក​នោម ជាល​ទ្ធផលវិជ្ជមាន​(+)

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យ​បាន​ឆ្លើយសា​រភាពថា ខ្លួនពិតជាបានលក់ និងប្រើប្រាស់​ដោយ​ខុសច្បា​ប់នូវគ្រឿង​ញៀនពិ​តប្រាកដមែ​នដោយផ្អែកលើ​ចម្លើយសារភាព និងមា​នវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋាន​កងរាជអា​វុធហត្ថក្រុង​កសាងសំណុំ​រឿងបញ្ជូនទៅ​កាន់បញ្ជា​ការដ្ឋានក​ងរាជអាវុធ​ហត្ថខេត្តចាត់​ការបន្ត​តាមនីតិ​វិធី

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា ជន​សង្ស័យ​រួមនឹងវត្ថុ​តាង ត្រូវ​បានបញ្ជូនទៅសាលា​ដំបូងខេត្តហើ​យនាចុងសប្តាហ៍នេះ ដើម្បីអនុវត្តតា​មនីតិវិធី៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button