ព័ត៌មានជាតិ

បុណ្យដង្ហែឆ្លងព្រះបរមសារី​រិកធាតុ វត្តគិរីធម្មប​ទខ្លាកូនថ្មី ក្នុងក្រុងសេរីសោភ័ណ

ខេត្តបន្ទាយមានជ័យ៖ដើម្បីជាទីគោរពសក្ការៈបូជាស​ម្រាប់ព្រះសង្ឃ ពុទ្ធបរិស័ទ សប្បុរសជននានា បានឧទ្ទិសថ្វាយចំ​ពោះទ្រង់នោះ ព្រះចៅ​អធិការវត្ត ព្រះឥ​ន្ទមុនីវង្សា សំ វណ្ណថា អាចារ្យគណៈក​ម្មការ ពុទ្ធបរិស័​ទចំណុះ​ជើងវត្ត គិរីធម្មបទ​ខ្លាកូនថ្មី ស្ថិតនៅ​ភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុង​សិរីសោ​ភ័ណ ខេត្តបន្ទាយមានជ័យ បាន​ស្រុះស្រួល​មូលមតិគ្នាផ្ដួច​ផ្ដើមធ្វើបុណ្យដង្ហែព្រះប​រមសា​រីរិក​ធាតុ ម​កពីក្រុង​ប៉ោយ​ប៉ែតដែ​លជា​ទ្ធាជ្រះថ្លា ឧ​បាសក ផាន់ ​ថាំង និង​កូនចៅ ព្រមទាំង​មាន​កា​រចូលរួ​មពីសំណាក់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អា​ជីវករប្រជាពុទ្ធបរិស័ទជិតឆ្ងាយ ក៏បាន​រៀបចំពិធីដង្ហែ​ដោយថ្មើជើ​ងចេញពី​សាលាក្រុងសិ​រីសោភ័ណ យកម​កដំកល់ក្នុង​សាលាធម្មសភា វត្តគិរី​ធម្មបទខ្លាកូនថ្មី សម្រាប់ជាទីគោរពសក្ការៈបូជា។

ព្រះគ្រូចៅអធិការវត្តខ្លាកូនថ្មី ព្រះនាម ព្រះឥន្ទមុនីវង្សា សំ វណ្ណថា ព្រះអង្គមានសង្ឃដីកាបញ្ជាក់ថា ការដង្ហែព្រះបរម​សារីរិកធាតុនេះគឺមាន ៧អង្គ ទី១ គឺ ព្រះបរ​មសារីរិ​កធាតុ ព្រះសម្មាសម្ពុទ្ធ ទី២ ព្រះ​សា​រីបុត្រ ទី៣ ព្រះ​មោគ្គល្លាន ទី​៤ ព្រះអា​នន្ទ ទី៥ ព្រះកស្សបៈ​ ទី៦ ព្រះរាហ៊ុល និងទី៧ ព្រះ​សិម្ដីលី។

ក្រោយពីពិធីដង្ហែព្រះប​រមសារីរិកធាតុ ក៏បានរៀបចំពិធីទៅតាមបែបប្រពៃណី ព្រះពុទ្ធសា​សនានៃ​យើង រួមមានចម្រើនព្រះបរិត្ត សម្ដែងព្រះធម្មទេសនា ដោយព្រះសមណៈ​ញ្ញាណ ណាប់ ម៉ឺ​ន ព្រះបាឡាត់គណខេត្ត និងពិធីអភិសេកព្រះពុទ្ធអង្គទាំង ៧អង្គ លុះដល់ពេ​លថ្ងៃបន្ទាប់​មានពិធី​រាប់បាត្រព្រះ​សង្ឃចំនួន ៨០អង្គ និងលោកឧក​ញ៉ា ហង្ស ស៊ី​ផា ក៏បានចែកជូន​ជាសៀវភៅ ប៉ិ​ច ដ​ល់សិស្សានុសិ​ស្សដែ​លបា​នចូលរួម។

សូមបញ្ជាក់ដែរ​ថា វត្តគិរីធម្មបទខ្លាកូនថ្មី គឺជាវត្តស្ថិតនៅលើខ្នងភ្នំ ហើយរាល់សមិទ្ធផ​លនានាជាច្រើ​នកំពុង​សាងសង់ និងត្រៀមកសា​ងនូវព្រះវិហារថ្មីមួយទៀត អាស្រ័យហេតុ​នេះក្នុងនាមព្រះ​ចៅអធិការវត្ត ខ្លាកូនថ្មី ធ្វើការ​បិណ្ឌបាត អំពា​វនាវដល់ឯកឧត្តម លោកជំទាវ លោ​កឧកញ៉ា អស់លោក លោកស្រី មន្ត្រីរាជការ ពុទ្ធបរិស័ទគ្រប់ទិសទី មេត្តាចូលរួមជាសទ្ធាជ្រះថ្លា ឈោងចាប់មគ្គផល កុសលផលបុ​ណ្យឲ្យបានរៀងៗខ្លួនផងចុះ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button