ឯកឧត្តមបណ្ឌិត សុខ ចាន់ភក្តី អនុញ្ញាតឱ្យលោកបណ្ឌិត ឌីម សុខុន រួមនិងក្រុមការងារ ចូលជួបសំដែងការគួរសម និងរាយការណ៍ពីវឌ្ឍនភាពការងារដែលអនុវត្តឆ្នាំ២០២៤
(ភ្នំពេញ)៖នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព បានអនុញ្ញាតឱ្យលោកបណ្ឌិត ឌីម សុខុន អគ្គលេខាធិការ និងសហការីនៃអគ្គលេខាធិការដ្ឋានសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព ចូលជួបសំដែងការគួរសម និងរាយការណ៍ពីវឌ្ឍនភាពការងារដែលអនុវត្តឆ្នាំ២០២៤ និងជូនពរក្នុងចូលឆ្នាំថ្មី ឆ្នាំសកល២០២៥ខាងមុខ។
ឆ្លៀតឱកាសនោះដែរ ឯកឧត្តមប្រធានសមាគម ក៏បានថ្លែងការអំណរគុណ និងកោតសរសើរនូវកិច្ចខិតខំប្រឹងប្រែងរបស់លោកបណ្ឌិត ឌីម សុខុន និងសហការីនៃអគ្គលេខាធិកការដ្ឋានសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព និងជូនពរក្រុមការងារទាំងអស់ ឱ្យទទួលបានជោគជ័យលើភារកិច្ចការងារថ្មីៗបន្ថែមទៀតក្នុងឆ្នាំ២០២៥ខាងមុខនេះ ព្រមទាំងទទួលបាននូវពុទ្ធពរទាំង៤ និងពរពីព្រះអាលឡាស់កុំបីឃ្លៀងឃ្លាតឡើយ។កិច្ចជំនួបបានប្រព្រឹត្តទៅ នៅការិយាល័យឯកឧត្តម សុខ ចាន់ភក្តី នៃទីស្តីការក្រសួងព័ត៌មាន៕