ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត សុខ ចាន់ភក្តី អនុញ្ញាតឱ្យលោ​កបណ្ឌិត ឌី​ម សុខុន រួមនិងក្រុមការងារ​ ចូលជួប​សំដែងការគួរសម និងរា​យការ​ណ៍ពី​វឌ្ឍនភា​ពការ​ងារ​ដែល​អនុវត្តឆ្នាំ​២០២៤

(ភ្នំពេញ)៖នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជា​ប្រធាន​សមាគមសម្ព័ន្ធយុវជ​នដើម្បីសន្តិភាព បានអនុញ្ញាតឱ្យលោ​កបណ្ឌិត ឌីម សុខុន អគ្គលេ​ខាធិ​ការ និង​ស​ហការីនៃអគ្គលេខាធិ​ការដ្ឋានស​មាគ​មសម្ព័ន្ធយុវជ​នដើម្បីសន្តិភាព ចូល​ជួបសំដែងការគួរ​សម និងរាយ​ការណ៍ពីវឌ្ឍនភា​ពការ​ងារដែ​លអនុវត្តឆ្នាំ២០២៤ និងជូន​ពរក្នុង​ចូល​ឆ្នាំថ្មី ឆ្នាំស​កល២០​២៥​ខាងមុខ។

ឆ្លៀតឱកាសនោះ​ដែរ ឯកឧត្តមប្រធាន​សមាគម ក៏បានថ្លែង​ការ​អំណរគុណ និងកោតសរសើ​រនូវកិច្ចខិ​តខំប្រឹង​ប្រែងរ​បស់លោ​កបណ្ឌិត ឌីម សុខុន និងសហ​ការីនៃអគ្គលេ​ខាធិកការដ្ឋានស​មាគមសម្ព័ន្ធយុវជ​នដើម្បីសន្តិភាព និងជូនពរក្រុមការងារទាំងអស់ ឱ្យទទួល​បានជោគជ័​យលើភា​រកិច្ចកា​រងារថ្មីៗបន្ថែមទៀតក្នុងឆ្នាំ២០២៥​ខាងមុខនេះ ព្រមទាំងទទួលបាននូវពុទ្ធព​រទាំង៤ និងពរ​ពីព្រះ​អាលឡា​ស់កុំបីឃ្លៀងឃ្លាតឡើយ។កិច្ចជំនួប​បានប្រព្រឹត្តទៅ ​នៅការិយាល័​យឯកឧត្តម សុខ ចាន់ភក្តី នៃទីស្តីការ​ក្រសួងព័ត៌មាន៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button