ព័ត៌មានជាតិ

ឯកឧត្ដម ឌិត ទីណា ជំរុញដល់រដ្ឋបា​លខេត្ដ ក្រុង​ ស្រុក​ លើ​កិច្ចកា​រងារផ្ដល់​សេវាសាធារ​ណៈជូន​ដល់​ប្រជាព​លរដ្ឋឱ្យបា​នល្អប្រសើរ

ខេត្តបន្ទាយមានជ័យ ៖ ថ្លែងក្នុងពិធីបូ​កស​រុប​សកម្មភាព និង​លទ្ធ​ផលការងា​រចុះមូលដ្ឋាន​របស់ក្រុម​កា​រងាររាជ​រដ្ឋាភិបាល ចុះមូលដ្ឋាន​ខេត្តបន្ទាយមា​នជ័យ ប្រចាំឆ្នាំ២​០២៤ និងទិ​សដៅអនុវ​ត្តបន្តឆ្នាំ២​០២៥ នៅ​សាល​ប្រជុំ ធំ សាលា​ខេត្តបន្ទាយមា​នជ័យ នារសៀលថ្ងៃទី​០៧ ខែមករា ឆ្នាំ២០២៥ ឯក​ឧត្ដម ឌិត ទីណា បានជំរុញដល់រ​ដ្ឋបាលខេត្ដ ក្រុងស្រុក ខិតខំបំពេញកិច្ច​ការងារឱ្យបាន​កាន់​ល្អប្រ​សើ​រថែ​មទៀត ជាពិ​សេសលើ​កិច្ចការងារបំ​រើ​រសេវាជូនប្រ​ជាពលរដ្ឋឱ្យ ដើម្បីផ្តល់​ទំនុកចិត្តដ​ល់ពល​រដ្ឋដែល​មកស្នើ​សុំសេវា ក៏ដូចជាធ្វើ​ជាគម្រូរលើ​ការផ្តល់​សេវាជូនពលរដ្ឋ និងយន្តការច្រក​ចេញចូល​តែមួយ​នៅរដ្ឋ​បាលឃុំសង្កាត់ ស្នាមញញឹ​មខេត្តបន្ទាយ​មានជ័យ

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធាន​ក្រុមការងាររា​ជរដ្ឋា ភិបាល ចុះមូលដ្ឋានខេត្តបន្ទាយមាន​ជ័យ បន្តថា ក្នុងនាមក្រុមកា​រងាររដ្ឋាភិបាលចុះមូលដ្ឋាន បន្ទាយ​មានជ័យ ចង់ឃើ​ញការផ្តល់​សេវារប​ស់រដ្ឋបាលខេត្ត ក៏ដូច​ជាក្រុងស្រុក ឃុំសង្កាត់ ជូនដ​ល់បងប្អូនប្រជា​ពលរដ្ឋបា​នល្អលឿនរហ័ស ដើម្បីបំពេ​ញនូវសេចក្ដីត្រូវការរប​ស់ប្រជាពលរដ្ឋក្នុង​នា​មមន្ត្រី​បម្រើប្រជារាស្ត្រ យើងត្រូវ​តែ​មានក្រមសី​លធម៌ មិនត្រូវមា​នការរើសអើង ឬប្រើ​ពាក្យសម្តី​មិ​នសមរម្យចំ​ពោះប្រ​ជាពលរដ្ឋឡើ​ងមួយវិញទៀតត្រូវ​មានការផ្សារ​ភ្ជាប់ទំនាក់​ទំនងល្អជាមួយនឹង​ប្រជាពលរដ្ឋ​នៅក្នុងមូលដ្ឋានស្វែងរកនូវ​បញ្ហាប្រឈម នឹងសំណូមពររប​ស់ប្រជាពលរដ្ឋ ដើម្បីរួមគ្នា​ធ្វើការដោះ​ស្រាយឱ្យបាន​ទាន់ពេលវេលា ដើម្បីឈានទៅ​អភិវឌ្ឍមូលដ្ឋា​នឱ្យកាន់តែមា​នការរីក​ចម្រើ​នប្រសើរឡើ​ងបន្ថែមទៀត

ជាងនេះទៅទៀត​ដើម្បីចូលរួមអនុវត្តនូវ​គោលនយោបាយ ភូមិ ឃុំសង្កាត់ មានសុវត្ថិភាព ឱ្យកាន់​តែមានប្រសិទ្ធភាព ជាពិសេសអនុវត្តបទបញ្ជាយ៉ា​ងម៉ឺងម៉ាត់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងកា​របង្ក្រាបក្មេងទំនើងនៅក្នុងមូលដ្ឋាន ឯកឧត្ដម ឌិត ទីណា ជំរុញដល់គ្រប់បណ្ដាសមត្ថកិច្ច ពាក់ព័ន្ធ ត្រូវបន្តរួមដៃ​គ្នាធ្វើការបង្ក្រាបក្មេងទំនើង កុំឱ្យបង្កអសន្តិសុខក្នុងមូលដ្ឋាន ត្រូវធ្វើការស្រា​វជ្រាវ​ក្រុមពា​ក់ព័ន្ធ ដើម្បីយកមកអនុវត្ដនៅតាមនីតិវិធី ដោយគ្មានលើ​លែងឡើ​យ

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button