ខេត្តបន្ទាយមានជ័យ៖កម្មវិធីអប់រំនិងសមាធិ ចំនួន៦យប់ ៧ថ្ងៃ ស្ថិតនៅវត្តព្រហ្មមានជ័យសុវណ្ណារាម ហៅវត្តវាំងមួង ស្ថិតនៅក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។កម្មវិធីបុណ្យនេះ ចាប់ផ្តើមពីថ្ងៃចន្ទ រហូតដល់ថ្ងៃអាទិត្យ ៦ដល់១២កើត ខែមាឃ ឆស័ក ពុទ្ធសករាជ ២៥៦៨ ថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥។ ក្នុងកម្មវិធីអប់រំនិងសមាធិនេះយើងសង្កេតឃើញមានព្រះសង្ឃ ឧបាសក ឧបាសិកា លោកតា លោកយាយ សីលវន្ត សីលវតី ពុទ្ធបរិស័ទជិតឆ្ងាយ រួមទាំងសិស្សានុសិស្ស កុមារា កុមារីសរុបប្រមាណជាង១០៩អង្គ/នាក់។
ព្រះគ្រូធម្មសារោភី ចិន ព្រះគ្រូសូត្រឆ្វេងវត្តរតនារាមផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ដែលជាអ្នកផ្ដួចផ្ដើមបុណ្យផងនោះព្រះអង្គមានថេរដីកាថា ការប្រារព្ធនៃពិធីបុណ្យអប់រំនិងសមាធិ ក្នុងគោលបំណងដើម្បីធ្វើឲ្យ ការអប់រំផ្លូវចិត្តឲ្យបានល្អប្រសើរព្រមទាំងការតាំងចិត្តមុតមាំនៅក្នុងអារម្មណ៍តែមួយនឹងដឹងច្បាស់នូវអារម្មណ៍ដោយសច្ចភាព ការអប់រំផ្លូវចិត្តធ្វើសមាធិនេះអាចធ្វើឲ្យក្មេងក្មេងបានយល់ដឹងពីអ្វីល្អ អ្វីដែលអាក្រក់ចៀសវាងនូវអំពើអបាយមុខផ្សេងៗការសន្សំបុណ្យរមែងនាំមកនូវសេចក្ដីសុខ។ ជាការពិតណាស់ជីវិតពិតជាត្រូវការព្រះធម៌ ។
ព្រះអង្គគ្រូភី ចិន បន្តថា ការប្រារព្ធពិធីបុណ្យអប់រំនិងសមាធិចំនួន៦យប់ ៧ថ្ងៃនេះប្រព្រឹត្តទៅដោយភាពរលូនគឺមានការចូលរួមសទ្ធាជ្រះថ្លាពីម្ចាស់ សទ្ធាជួយឧបត្ថម្ភលើចង្ហាន់ប្រចាំថ្ងៃក្នុងកម្មវិធីនេះ រួមមានឧបាសក សុខ រ៉ាវី និងឧបាសិកា ឱ សំអាត លោក យឿន សុផានិត និងអ្នកស្រី លោក ស៊ុន ប៊ុនធឿន អ្នកស្រី ស៊ុន ពុតតាព្រមទាំងកូន ស្រីស៊ុន តាណាឧបាសក កៅ កាក់ និងភរិយាព្រមទាំងក្រុមគ្រួសារ ឧបាសិកា ខាំ ម៉ុង ឧបត្ថម្ភទឹកបរិសុទ្ធចំនួន ១០០០យួរ ឧបាសក អឿ ហំ និងភរិយា និងឧបាសិកា សោម ខេន ព្រមទាំងញាតិព្រះធម៌។ សូមបញ្ជាក់ផងដែរថា អប់រំផ្លូវចិត្ត ផ្នែសមាធិនេះ នឹងមានការរាប់បាត្រ ជារៀងរាល់ថ្ងៃវេលាម៉ោង ៩ព្រឹកលុះដល់ថ្ងៃបង្ហើយទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ ត្រូវបានធ្វើពិធីបិទក្រោមអធិបតីភាពព្រះឧត្តមសីលញាណ ធុល សុធា ព្រះមេគណខេត្តនិងលោក បៀវ ថាន ប្រធានមន្ទីរធម្មការនិងសាសនាខេត្ត រាប់បាត្រព្រះសង្ឃចំនួន២០៥ ព្រះអង្គ។ ក្នុងថ្ងៃបញ្ចប់នៃកម្មវិធីផងដែរក៏សូមអនុមោទនាបុណ្យខួបគម្រប់បួនឆ្នាំឧទ្ទិសមហាកុសលប្រគេន ព្រះវិភន្ទញ្ញាណអត្តគុត្តោ ព្រំខៀន កាលនៅមានព្រះជន្មគង់នៅក្រៅប្រទេសតែងតែជួយទំនុកបម្រុងកសាង ជាច្រើន សមិទ្ធផលនានា នៃសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត និងស្រុកអូរជ្រៅផងដែរ។ ព្រះសមណាភីរ័ត្ន ប៉ាង សុខឿន ព្រះអនុគុណក្រុងប៉ោយប៉ែត ដែលមាន សង្ឃដីកាថា ដោយសារមើលឃើញនូវទិដ្ឋភាពជាក់ស្ដែងនៅក្នុងសង្គមខ្មែរនាពេលបច្ចុប្បន្នមានការគោរពប្រតិបត្តិជំនឿលើព្រះពុទ្ធសាសនាជាច្រើន លើសលប់នៅពឹងផ្អែកលើគោលបំណងសត្វលោក សង្វេគខ្លាចរអាស្អប់ខ្ពើមនូវអំពើអាក្រក់ដល់ផលលក់ទៅធ្វើបុណ្យបានបុណ្យធ្វើបាបបានបាបពិសេសការអប់រំនិងសមាធិផ្លូវចិត្តឱកាសនេះនាឱកាសនេះគឺដើម្បីជួយដឹកនាំពុទ្ធបរិស័ទប្រុសស្រីចាស់ក្មេងភ្ញាក់រឭកស្រវាចាប់យក នូវបុណ្យកុសលនាងដុសខាត់ជម្រះចិត្តអកុសលចេញពីថាសន្ដានឲ្យស្រប មាគ៌ាដ៏ល្អរបស់ព្រះសម្មាសម្ពុទ្ធនៃយើង៕