កម្មវិធី​អប់រំ​ និងសមាធិ​ ៦យប់​៧ថ្ងៃ​ នៅវត្ត​ វាំងមួង

ខេត្តបន្ទាយមានជ័យ៖កម្មវិធីអប់រំនិងសមាធិ​ ចំនួន៦យប់ ៧ថ្ងៃ​ ស្ថិតនៅវត្តព្រហ្មមានជ័​យសុវណ្ណា​រាម​ ហៅវត្តវាំងមួង ស្ថិតនៅក្នុង​សង្កាត់​និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។កម្មវិធីបុ​ណ្យនេះចាប់ផ្តើមពី​ថ្ងៃចន្ទ រហូតដល់ថ្ងៃអាទិត្យ​ ៦ដល់១២កើត ខែមាឃ ឆស័ក ពុទ្ធសករាជ ២៥៦៨ ថ្ងៃទី​៣ដល់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥។ ក្នុងកម្មវិធីអ​ប់រំនិងស​មាធិ​នេះ​យើង​សង្កេត​ឃើញមាន​ព្រះសង្ឃ ឧ​បាសក ឧបាសិកា លោកតា លោកយាយ​ សីលវន្ត​ សីលវតី​ ពុទ្ធបរិស័ទជិតឆ្ងាយ​ រួមទាំង​សិស្សា​នុសិស្ស កុមារា កុមារីសរុបប្រមាណ​ជាង១០៩អង្គ/នាក់។

ព្រះគ្រូធម្មសារោ​ភី​ ចិន​ ព្រះគ្រូសូត្រឆ្វេងវត្តរត​នារាមផ្សារ​កណ្ដាល ក្រុងប៉ោយប៉ែតដែលជា​អ្នកផ្ដួចផ្ដើម​បុណ្យផ​ងនោះ​ព្រះអង្គមា​នថេរដី​កាថាការប្រារព្ធនៃ​ពិធីបុណ្យអប់​រំនិងសមាធិក្នុង​គោល​បំណងដើ​ម្បីធ្វើឲ្យ ការអប់រំផ្លូវ​ចិត្តឲ្យ​បានល្អប្រ​សើរព្រម​ទាំងកា​រតាំង​ចិត្តមុត​មាំនៅក្នុង​អារម្មណ៍តែមួ​យនឹងដឹ​ងច្បាស់នូ​វអារម្មណ៍​ដោយសច្ចភាពការអប់រំផ្លូវចិត្ត​ធ្វើសមាធិ​នេះអា​ចធ្វើឲ្យក្មេង​ក្មេងបា​នយល់ដឹ​ងពីអ្វីល្អ អ្វីដែលអាក្រក់​ចៀសវាង​នូវអំពើអ​បាយមុ​ខផ្សេងៗកា​រសន្សំបុណ្យរ​មែងនាំមកនូ​វសេចក្ដីសុខ។ ជាការពិត​ណាស់​ជីវិតពិតជាត្រូវកា​រព្រះធម៌​ ។

ព្រះអង្គគ្រូភី​ ចិន​ បន្តថា​ ការប្រារព្ធពិធីបុណ្យអប់​រំនិងសមាធិចំនួន៦យប់៧ថ្ងៃ​នេះប្រព្រឹត្តទៅ​ដោយភាពរលូនគឺ​មានកា​រចូលរួម​សទ្ធាជ្រះថ្លាពីម្ចាស់សទ្ធាជួយឧបត្ថម្ភ​លើចង្ហាន់ប្រចាំ​ថ្ងៃក្នុងកម្មវិធី​នេះរួមមានឧ​បាសក សុខ រ៉ាវី និងឧបាសិកា​ ឱ សំអាត​ លោក យឿន​ សុផានិត និងអ្នកស្រី លោក ស៊ុន ប៊ុនធឿន​ អ្នកស្រី​ ស៊ុន​ ពុតតាព្រមទាំងកូន​ ស្រីស៊ុន​ តាណាឧបាសក​ កៅ​ កាក់​ និងភរិ​យាព្រម​ទាំងក្រុមគ្រួសារ​ ឧបាសិកា​ ខាំ​ ម៉ុង​ ឧបត្ថម្ភទឹកបរិសុទ្ធចំនួន​ ១០០០យួរ​ ឧបាសក​ អឿ​ ហំ​ និងភរិយា​ និងឧបាសិកា​ សោម​ ខេន​ ព្រមទាំងញាតិព្រះធម៌។ សូមបញ្ជាក់ផងដែរថា អប់រំផ្លូវចិត្ត​ ផ្នែសមាធិនេះ​ នឹ​ងមានកា​ររាប់បាត្រជារៀង​រាល់ថ្ងៃវេ​លាម៉ោង៩ព្រឹកលុះដល់ថ្ងៃបង្ហើយ​ទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ ត្រូវបា​នធ្វើពិធីបិ​ទក្រោមអធិប​តីភាពព្រះឧត្តម​សីលញាណ​ ធុល​ សុធា​ ព្រះមេគណខេត្តនិងលោក​ បៀវ​ ថាន​ ប្រធាន​មន្ទីរធម្មការនិងសា​សនាខេត្ត​ រាប់បាត្រព្រះសង្ឃចំនួន២០៥​ ព្រះអង្គ។ ក្នុងថ្ងៃប​ញ្ចប់នៃកម្មវិធីផង​ដែរក៏សូមអនុ​មោទនាបុណ្យខួបគ​ម្រប់បួនឆ្នាំឧទ្ទិសមហាកុសលប្រគេនព្រះវិភន្ទញ្ញា​ណអត្តគុត្តោ​ ព្រំខៀន​ កាលនៅមា​នព្រះជន្មគង់​នៅក្រៅប្រទេ​សតែងតែជួយ​ទំនុកបម្រុងកសាង​ ជាច្រើន​ សមិទ្ធផល​នានា​ នៃសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត និងស្រុកអូរជ្រៅផង​ដែរ។ ព្រះសមណាភីរ័ត្ន​ ប៉ាង​ សុខឿន​ ព្រះអនុគុណក្រុងប៉ោយប៉ែត​ ដែលមាន​ សង្ឃដីកា​ថា​ ដោយសារមើលឃើញនូវទិដ្ឋភាពជាក់ស្ដែងនៅក្នុងសង្គមខ្មែរនាពេលបច្ចុប្បន្នមានការគោរពប្រតិបត្តិជំនឿលើព្រះពុទ្ធសាសនាជាច្រើន​ លើសលប់នៅពឹងផ្អែកលើគោលបំណងសត្វលោក សង្វេគខ្លា​ចរអា​ស្អប់ខ្ពើម​នូវអំពើអាក្រក់​ដល់ផលលក់ទៅ​ធ្វើបុណ្យបានបុណ្យធ្វើ​បាបបានបាបពិសេស​ការអប់រំ​និងស​មាធិផ្លូវចិត្តឱ​កាសនេះនាឱ​កាសនេះគឺដើម្បីជួ​យដឹកនាំពុទ្ធបរិស័​ទប្រុសស្រីចាស់ក្មេ​ងភ្ញាក់រឭកស្រវាចាប់យ​កនូវបុណ្យកុសលនាងដុស​ខាត់ជម្រះចិត្តអកុសល​ចេញពីថាសន្ដានឲ្យ​ស្រប មាគ៌ាដ៏ល្អរបស់ព្រះសម្មាសម្ពុទ្ធនៃយើង

Leave a Reply

Your email address will not be published. Required fields are marked *