ព័ត៌មានជាតិ

អភិបាលខេត្តកណ្តាល គាំទ្រដល់មន្ទីរ អប់រំ យុវជន និងកីឡាខេត្ត ​លើការ​ងារច​លនាឱ្យយុវជន ចូល​រួមកា​ន់តែសកម្ម ក្នុងការរៀប​ចំបណ្តាញយុវជនស្មគ្រ័ចិត្ត យុវ​ជនកាកបាទក្រហម និងការ​បង្កើនស​មាជិកចល​នា​កាយរឹទ្ធិ

ខេត្តកណ្តាល៖ថ្លែងនៅក្នុង ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២០២០២១ និងលើកទិសដៅសិក្សា ២០២១២០២២ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលរបស់វិស័យអប់រំ យុវជន និងកីឡាខេត្ត ក្នុងរយៈពេល១០ឆ្នាំ​កន្លងមក ដែលមន្ទីរ និងដៃគូរអភិវឌ្ឍន៍ បានរួមគ្នា សម្រេចបានកិច្ចការធំៗ គួរឱ្យកត់សម្គាល់ ដូចជា បន្តបង្កើនការចូលរៀនប្រកបដោយសមធម៌នៅគ្រប់កម្រិត។ ពិសេសការអប់រំមូលដ្ឋាន រយៈពេ​ល៩ឆ្នាំ តាមរយៈការបង្កលក្ខណៈសម្បត្តិអនុគ្រោះនានា ដើម្បីឱ្យកូនចៅប្រជាពល​រដ្ឋដែលជួបកា​រលំបាក មានលទ្ធភាពចូលសិក្សា ការពង្រឹង និងពង្រីកអភិបាលកិច្ចគ្រឹះស្ថានសិក្សាសាធារណៈ ការដោះស្រាយតម្រូវការបន្ទាន់ភ្លាមៗ និងការបង្កើនអាហាររូបករណ៍សម្រាប់សិស្សក្រីក្រ។

ក្នុងនោះឯកឧត្តមអភិបាលខេត្ត បានគាំទ្រ ដល់មន្ទីរ អប់រំ យុវជន និងកីឡាខេត្ត លើការងារច​លនាឱ្យយុវ​ជន ចូលរួមកាន់តែសកម្ម ក្នុងការរៀបចំបណ្តាញយុវជនស្មគ្រ័ចិត្ត យុវជនកាកបា​ទក្រហម និងការ​បង្កើនសមាជិកចលនាកាយរឹទ្ធិ ត្រូវបន្តពង្រឹងជំនាញ បច្ចេកទេស និងជំនាញទន់​សម្រាប់យុវជន ស្របជាមួយនឹងការផ្ដល់ព័ត៌មានទីផ្សារការងារដល់យុវជន និងតម្រង់ទិស​សិក្សាអប់រំ ដល់យុវជន​អំពីបំណិនជីវិត ស្ដីពីការការពារជំងឺអេដស៍ ការបំបាត់ការប្រើ​ប្រាស់គ្រឿងញៀន គ្រឿងស្រវឹង ច្បាប់ចរាចរណ៍ និងអំពើហឹង្សា ក្នុងចំណោមយុវជន។

ពាក់ព័ន្ធនឹងវិស័យអប់រំកាយ និងកីឡា ឯកឧត្តមអភិបាលខេត្ត បានស្នើឱ្យ មន្ទីរអប់រំ យុវជន និងកី​ឡា​ខេត្ត ត្រូវធ្វើឱ្យវិស័យនេះ ប្រែក្លាយ ទៅជាវិស័យឈានមុខ និងទទួលការសាទរ គឺមហាជន តាម​រយៈកា​រធ្វើកំណែទម្រង់វិស័យអ​ប់រំកាយ និងកីឡា ដើម្បីឆ្ពោះទៅស៊ីហ្គេមលើកទី៣២ នាឆ្នាំ២០​២៣ ដែល​កម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ។ ជាពិសេសត្រូវបន្តខិតខំធ្វើកំណែទម្រង់ គ្រប់ទិដ្ឋភាព ទាំង​ក្នុង​ក្របខ័ណ្ឌគោលន​យោបាយទាំងក្នុងក្របខ័ណ្ឌបច្ចេកទេស ព្រមទាំងការអនុវត្តជាក់ស្តែង បាន​ធ្វើឱ្យមា​តាបិតា អាណាព្យាបាល សាធារណៈជន និងប្រជា​ជនមានជំនឿទុកចិត្តគាំទ្រ និងចូ​លរួម​លេង កីឡា កាន់តែច្រើន ស្រប​នឹងទិសស្លោក ប្រជាជនមួយនាក់ កីឡាមួយប្រភេទ”

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button