ព័ត៌មានជាតិ

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធក​រណីលួច(ម៉ូតូ) នៅ​ក្រុងប៉ោ​យប៉ែត

(បន្ទាយមានជ័យ)៖ជនសង្ស័យ១នាក់ ត្រូវកម្លាំងកងរា​ជអាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ចាប់ឃាត់​ខ្លួន​ក្រោយពីលួច​(ម៉ូតូ)១គ្រឿង​ កាលពីវេលា​ម៉ោង០២ និង៤៦នា​ទី ថ្ងៃទី១​៥ ខែមិថុនា ឆ្នាំ២០២២ នៅចំ​ណុចបុ​រីស៊ីធី ស្ថិតនៅភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

 

លោកវរសេ​នីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យ​ដឹងថា ដោយយោងតាម​សំណុំរឿងលេខ៥២ ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ របស់មូលដ្ឋានក​ងរាជអាវុធហ​ត្ថក្រុងប៉ោយប៉ែត(ដើម​បណ្តឹង​ឈ្មោះ Derick (ឌេរិក) ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិ​ឥណ្ឌូនេស៊ី បច្ចុប្បន្នស្នាក់​នៅភូមិក្បាលស្ពាន២ សង្កាត់/​ក្រុងប៉ោយប៉ែត និងដោយទ​ទួលបានកា​រអនុញ្ញាត​ពីលោកឧត្ដ​មសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថខេត្ត និងមាន​ការសម្រ​បសម្រួលនីតិវិធីពី ឯកឧត្ដម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលា​ដំបូងខេត្ត លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បាន​ចាត់កម្លាំងជំនាញ​ចុះស៊ើបអង្កេត និងស្រាវ​ជ្រាវរហូត​ឈានដល់​ការឃាត់​ខ្លួនជ​នសង្ស័យ ឈ្មោះ សឹង្ហ ចំណាន ភេទប្រុស អាយុ២២​ឆ្នាំ បច្ចុប្បន្ន រស់ភូមិក្បាលស្ពាន២ សង្កាត់​/​ក្រុង​ប៉ោយប៉ែត ដែលជាអ្នក​ធ្វើសកម្មភាពលួចយ​កម៉ូតូ ម៉ាកSuziki Raider ពណ៍ខៀវ ​លាយខ្មៅ របស់ជ​នរងគ្រោះ រួចនាំមកកាន់មូលដ្ឋា​នកងរាជអាវុធហត្ថក្រុង ដើម្បីធ្វើការសួរនាំ និងចំណា​ត់ការតាម​នីតិវិធី ។

 

ក្រោយពីកម្លាំង​ជំនាញសួរនាំរួច បានឆ្លើយសារភា​ពថា ខ្លួនមិនបា​នធ្វើសកម្មភាពលួចម៉ូតូម៉ាក Suzik Raider ពណ៍​ខៀវ លាយខ្មៅ របស់ជន​រងគ្រោះឈ្មោះ Derick (ឌេរិក) នោះទេ​ចំពោះម៉ូតូSuziki Raider ដែលខ្លួនបា​នជិះ គឺខ្លួន​បានទិញពីបុរ​សម្នាក់មិនស្គាល់ឈ្មោះ ​អាយុប្រហែល ២៦ឆ្នាំ ដោយ​រូបគេ​បានយកម៉ូតូ Suziki Raider ពណ៌ខៀវ ​លាយខ្មៅ មកលក់ឱ្យខ្លួនក្នុងតម្លៃ ៣៦,​០០០B(បីម៉ឺ​នប្រាំមួយ​ពាន់)បាត ដោយខ្លួន​ទើបតែលេងហ្គេម​បាញ់ត្រីឈ្នះផង ខ្លួនក៏​បានទិញ​យកម៉ូតូ​ខាងលើ​តែម្ដង ក្នុងការទិញម៉ូតូនេះ ខ្លួន​ក៏បានដឹងដែរថា ម៉ូតូខា​ងលើនេះ គឺបុរស​មិនស្គាល់ឈ្មោះ​ខាងលើ បាន​ធ្វើសកម្មភាពលួច​ពីជនជាតិឥណ្ឌូនេ​ស៊ីម្នាក់ តែខ្លួន​មិន​រាយការណ៍ឱ្យ​សមត្ថកិច្ចបានដឹងនោះទេ គឺខ្លួន​នៅតែ​បន្តជិះម៉ូតូ​នោះ រហូតដ​ល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ ទើបស​មត្ថកិច្ចឃាត់ខ្លួនតែម្តង ។

 

ចំពោះម៉ូតូ SUZIKI RAIDER ពណ៌ខៀវ ខ្មៅ ផលិ​តឆ្នាំ២០២១ គ្មានស្លាកលេខ ត្រូវបានក​ម្លាំងជំនាញ​មូលដ្ឋានក​ងរាជអាវុធហត្ថក្រុងប្រគល់ឱ្យ​ទៅម្ចាស់ដើមវិញហើយ ចំណែកជ​នសង្ស័យ​ត្រូវបានក​សាងសំណុំរឿងបញ្ជូនម​កបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់កា​របន្ត ចំណែកជនមិន​ស្គាល់​មុខ​សមត្ថកិច្ចកំ​ពុងស្រាវជ្រាវបន្ត ។

 

លោករវសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជា​ការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និង​បង្ក្រាប​បទល្មើ​ស បានឲ្យដឹងថា បច្ចុប្បន្នជនសង្ស័យ​ខាងលើ ត្រូវបានកម្លាំងជំនាញមន្ទីរស្រាវជ្រាវ និងបង្ក្រាប​បទល្មើ​ស បញ្ជូនខ្លួនទៅសាលាដំបូងខេត្ត នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ ដើម្បីអនុវត្តតាមនីតិវិធី៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button