លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំ ក្នុងពិធីសម្ភោធសមិទ្ធផលនានា ក្នុងវត្តរតនសុខសាន្ត ក្រុងប៉ោយប៉ែត
(បន្ទាយមានជ័យ)៖នាព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកិច្ចប្រជុំបន្ទាន់មួយ ដើម្បីផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ជូនឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោគ អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងពិធីសម្ភោធសមិទ្ធផលនានា ក្នុងវត្តរតនសុខសាន្ត នៅក្រុងប៉ោយប៉ែត នាថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ខាងមុខ។
លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរះ ស្នងការរង ទទួលការងារសេនាធិការ បានឡើងអានផែនការ ការពារសន្តិសុខ សុវត្ថិភាពជូនថ្នាក់ដឹកនាំ ផ្សព្វផ្សាយដល់កងកម្លាំងនគរបាល ដើម្បីបែងចែកការងារ តួនាទីភារកិច្ច គោលដៅទទួលខុសត្រូវ ដើម្បីធានាឲ្យបានប្រសិទ្ធភាព តាមផែនការដែលបានកំណត់។
គួរបញ្ជាក់ថា ពិធីនេះមានការអញ្ជើញចូលរួមពីលោក លោកស្រី ឧត្តមសេនីយ៍ត្រី វរសេនីយ៍ ស្នងការរង នាយការិយាល័យជំនាញ លោកអធិការ លោកមេបញ្ជាការវរ ជាច្រើនរូបផងដែរ៕