ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការ​ពារសន្តិសុខ សុវត្ថិភាព សណ្តាប់​ធ្នាប់ជូនថ្នាក់​ដឹកនាំ ក្នុងពិ​ធី​សម្ភោធ​សមិទ្ធផលនានា ក្នុងវ​ត្តរត​នសុខសា​ន្ត ក្រុង​ប៉ោយ​ប៉ែត

(បន្ទាយមានជ័យ)៖នាព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកិច្ចប្រជុំបន្ទាន់មួយ ដើម្បីផ្សព្វផ្សាយផែនការ ការ​ពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ជូន​ឯកឧត្តម ឧត្តម​សេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេប​ញ្ជាការរង នៃកងយោ​ធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោគ អញ្ជើញជាតំ​ណា​ងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា​ណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុង​ពិធីសម្ភោធសមិទ្ធផលនានា ក្នុងវត្តរ​តនសុខ​សាន្ត នៅក្រុងប៉ោយប៉ែត នា​ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២​ខាងមុខ។

លោកឧត្តមសេ​នីយ៍ត្រី រ៉ែម វីរះ ស្នងការរង ទទួលការងារសេនាធិការ បានឡើងអានផែនការ ការពារស​ន្តិសុខ សុវត្ថិភាពជូនថ្នាក់ដឹកនាំ ផ្សព្វផ្សាយដល់កងកម្លាំងនគរបាល ដើម្បីបែងចែ​កការ​ងារ តួនា​ទីភារកិច្ច គោលដៅទទួល​ខុសត្រូវ ដើម្បីធានាឲ្យបានប្រសិទ្ធភាព តាមផែនការ​ដែលបាន​កំណត់។

គួរបញ្ជាក់ថា ពិធីនេះមាន​ការអញ្ជើញចូលរួមពីលោក លោកស្រី ឧត្តមសេនីយ៍ត្រី វរសេនីយ៍ ស្នងការ​រង នាយការិយាល័យជំនាញ លោកអធិការ លោកមេបញ្ជាការវរ ជាច្រើនរូបផងដែរ៕

   

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button