ព័ត៌មានជាតិព័ត៌មានស៊ើបអង្កេត

ល្បែងស៊ី​សងជល់​មា​​ន់តា​មអន​ឡាញ(ទូរ​ទស្សន៍) កំពុងបើក​ឲ្យលេង​យ៉ាងគក្រើក នៅភូមិ​ចំនួនពី​ក្នុង​ឃុំ​នារាយ​ណ៍ ស្រុកឈូក លោក​មេប៉ុស្តិ៍ឃុំ​នារាយ​ណ៍ ថា​គេមាន​ច្បាប់ត្រឹមត្រូវ

ខេត្តកំពត៖ល្បែង​ស៊ីសងប្រ​ភេទជ​ល់មា​​ន់តា​ម​អន​ឡាញ(ទូរ​ទស្សន៍) កំពុង​បើក​ឲ្យ​ដំណើរការបាន​ដោយ​រ​លូន​នៅភូមិ​ចំនួន​ពី ​គឺភូមិពុះ​ពង និង​ភូមិ​នា​រាយណ៍ ស្ថិត​នៅក្នុងឃុំ​នារាយ​ណ៍ ស្រុកឈូក ខេត្តកំពត មិន​ឃើញមា​នអាជ្ញាធរមូលដ្ឋាន​ចុះបង្ក្រាប​ទា​ល់តែសោះរហូតមក​ដល់ពេ​លនេះ ទោះ​ជា​ប្រជា​ព​លរដ្ឋ និងអ្នកសារព័ត៌​មាន ខ​លរាយការណ៍ជូនយ៉ាងណា​ក្តី លោ​កនាយ​ប៉ុស្តិ៍ន​គរបាលឃុំ​នារាយ​ណ៍ បា​នឆ្លើ​យថា​គេ​មានច្បាប់​ត្រឹមត្រូវ ។តែ​ទោះ​ជាយ៉ា​ងនេះក្តី​បើយោងតាម​ច្បាប់​ស្តីអំពី​កា​រ​បង្ក្រាប​ល្បែង​ស៊ីសង​ជំពូក១ មា​ត្រា​១ ត្រូ​វហា​ម​ឃាត់ជា​ដាច់​​ខាត​ការ​លេង​ល្បែងស៊ីស​ងគ្រប់ប្រ​ភេទ នៅ​គ្រប់​ទី​កន្លែង​ទូទាំ​ងព្រះរាជា​ណាច​ក្រកម្ពុជា​,ជំពូក​៣​ មាត្រា​៤ ជន​ណាលេ​ងល្បែងស៊ីសង​ ជន​នោះ​ត្រូវផ្តន្ទា​ទោសពិន័យ​ជាប្រាក់ឬ​ដាក់​គុក។

ពាក់ព័ន្ធទៅនឹ​ងការបើក​ឲ្យមានការ​លេងល្បែងស៊ីស​ងយ៉ាងពពាក់ពពួន​នៅចំណុចខាងលើ​នេះដែរ បើតាម​ប្រជាព​លរដ្ឋបានខ្សឹបបា្រ​ប់ថា បើ​មិនមា​នការ​បង់លុយ​ឲ្យសមត្ថកិច្ចមូ​លដ្ឋាន​ទេ​ ក៏ម្ចា​ស់ទី​តាំងខា​ងលើ​មិនហា​នបើក​ឲ្យពួ​កញៀន​ល្បែងទាំ​ងនោះ​លេ​ង​បាន​ដោយរលូន​បែប​នេះដែរ ។ជា​ហេតុ​ធ្វើ​ឲ្យ​ពួកគា​ត់រស់​នៅដោ​យភា​ពភ័យខ្លាច​ ព្រោះថា ប​ទល្មើស​ផ្សេងៗដូច​ជា ចោ​លួច ចោប្លន់​ អំ​ពើ​ចោរកម្ម អំពើ​ហឹង្សាក្នុង​គ្រួសា​រ និង​បទល្មើស​ជួញដូរ និ​ង​ប្រើ​ប្រាស់គ្រឿងញៀន ​ពលរដ្ឋខ្លះ​លក់​អស់ទ្រ​ព្យសម្បត្តិ ដីធ្លី ​ព្រមទាំ​ងជំពា​ក់បំណុ​លគេជុំទិស​ បង្ក​ជា​បញ្ហាអ​សន្តិសុខ​សង្គម​ជា​ដើមនោះគឺ ​សិត​សឹង​ផ្តើមចេ​ញពីកា​រចាញ់​ល្បែងស៊ី​សងនេះឯង។ដូច្នេះពួក​គាត់ស្នើ​ឲ្យអធិការនគរ​បា​ល​ស្រុក​ឈូក ពិសេសស្នងការនគរបាលខេត្តកំពត មាន​វិធា​ន​ការ​ផងទាន​!!!! ដើម្បី​ឲ្យស្រ​បតា​ម​គោល​ន​យោបា​យ​ភូមិ​ ឃុំមា​ន​សុវត្ថិភាព របស់​ប្រមុខ​រា​ជរដ្ឋាភិ​បាលកម្ពុជា​ ដែល​បាន​ដាក់​ចេញ ​បើពឹង​លើ​អជ្ញាធ​រមូលដា្ឋ​នប្រហែ​លមិ​នអា​ចទៅ​រួចនោះទេ ​ដោយសារល្បែស៊ីស​ងខាង​លើ​នេះ​បើក​ឲ្យលេង​យ៉ាង​គគ្រឹកគក្រេង ធ្វើ​ឲ្យរំខានដល់​ការរស់​នៅរបស់​ប្រជាព​លរដ្ឋ មិន​ឃើញស​មត្ថកិច្ច​ចុះណែ​នាំ ឬបង្ក្រាប​នៅឡើយ​រហូតមក​ដល់ពេល​នេះ។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ កម្លាំងអធិការស្រុងអង្គស្រួល ខេត្តកណ្តា​ល បានចុះបង្ក្រាប និងឃា​ត់ខ្លួនបុគ្គលិក និងអ្នកញៀ​នល្បែងស៊ីសងជល់មា​ន់តាម​កញ្ចក់ទូរ​ទស្ស​ន៍​បាន​ចំនួន៤​នាក់​ផងដែរ។ដោយឡែលសម្រាប់ឃុំ​នារាយ​ណ៍ ស្រុក​ឈូក​ ល្បែស៊ីស​ងចាក់​ចាញ់ឈ្នះ​កំពុង​តែ​កើ​ត​មាន​​ឡើង​ បែជា​លោក​នាយប៉ុស្តិ៍បញ្ជាក់ថា គេមា​ន​ច្បាប់ត្រឹមត្រូវទៅវិញ។យោងតាម​ច្បាប់​ស្តីអំពី​កា​រ​បង្ក្រាប​ល្បែង​ស៊ីសង​ក្នុង​ជំពូក៣ដ​ដែរ មា​ត្រា១​១ ជនណាដែ​លចេញមុខ​កា​រពា​រវង់​ល្បែ​ងស៊ីសង​ឬ​បនល្បែង​ស៊ី​សងគ្រប់ប្រភេទ​នៅទី​ណាក៏​ដោយ​ត្រូវផ្តន្ទាទោស​ដាក់គុកពី១​ឆ្នាំ ដល់៥​ឆ្នាំទៀតផង ៕ដោយ ៖ លោក ផូង បញ្ញា

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button