ថៃសម្រេចឲ្យពលរដ្ឋខ្មែរ ដែលប្រើប្រាស់ប័ណ្ណឆ្លងដែន(Border Pass) ស្នាក់នៅ៦យប់ ៧ថ្ងៃដូចមុន តែកាតសម្រាប់អ្នកចូលព្រឹកចេញល្ងាច នូវមិនទាន់មានពន្លឺនៅឡើយ
ខេត្តបន្ទាយមានជ័យ៖ក្រោយពីទទួលបានព័ត៌មានថា ភាគីថៃ បានអនុញ្ញាតឱ្យប្រជាពលរដ្ឋខ្មែរ ដែលប្រើប្រាស់ប័ណ្ណឆ្លងដែនបរិផាស(Border Pass) ស្នាក់នៅ៦យប់ ៧ថ្ងៃដូចកាលពីមុនវិញចាប់ពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ នេះតទៅបានសម្ដែងការសប្បាយចិត្ត និងអរគុណដល់អាជ្ញាធរនៃប្រទេសទាំងពីរដែលបានជួយសម្រួលជូនពួកគាត់។
ទន្ទឹមនឹងការសប្បាយចិត្ត របស់ប្រជាពលរដ្ឋដែលស្នាក់នៅក្នុងភូមិសាស្ត្រខេត្តស្រះកែវ ប្រទេសថៃនេះដែរ សម្រាប់អាជីវករចូលព្រឹកចេញពេលល្ងាចមួយចំនួន នូវតែតឹងដើមទ្រូងដដែល ដោយសារពិបាកក្នុងការចូល និងចេញ ព្រោះថានៅពេលចូលត្រូវចំណាយថវិការក្នុងការថតចម្លងឯកសារជាប្រចាំថ្ងៃ,ចំណាយថវិការលើការប្រថាប់ត្រាបរិផាសថ្មី ចំនួន១០០បាត(ប្រាក់ថៃ) ក្រោយពីនេះក្នុង១ដងចំណាយ៥០បាត ហើយអ្វីដែលសំខាន់នោះគឺប្រថាប់ត្រារាល់ថ្ងៃនឹងងាយអស់សន្លឹកសៀវភៅ នៅពេលទៅធ្វើទម្រាំនឹងបានចំណាយពេលយូថ្ងៃ និងចេញចូលទម្រង់ជូរយូថែមទៀត។
ដូច្នេះពួកគាត់បន្តស្នើឲ្យអាជ្ញាធរនៃប្រទេសទាំងពីរ ជួយសម្រួលបន្ថែមទៀត ជុំវិញការធ្វើកាតចូល ពេលព្រឹក ចេញពេលល្ងាចឡើងវិញ ដើម្បីងាយស្រួលក្នុងការចេញចូល ពិសេសសិស្សានុសិស្ស ដែលចូលទៅជាមួយឪពុកម្ដាយ មួយចំនួនដែលខ្សត់ខ្សោយថវិការ(ខ្វះខាត) មិនបានចូលសាលាសិក្សា ដោយសារកត្តាចេញចូលពិបាក ត្រូវជូនទៅជូនមក ប្រថាប់ត្រាបរិផាសរាល់ពេល។សូមបញ្ជាក់ផដែរថា ការមិនទាន់កើតមានជំងឺឆ្លងកូវីដ គឺសម្រាប់អ្នកស្នាក់នៅមានប័ណ្ណឆ្លងដែន ប្រថាប់ត្រាបរិផាសម្តង បានរយះពេល៦យប់ ៧ថ្ងៃ ប្រថាប់ត្រាម្តងអស់៥០បាត រីឯអ្នកចូលព្រឹកចេញពេលល្ងាច គឺប្រើប្រាស់កាត ដោយខាងប៉ូលីសអន្តោប្រវេសន៍កម្ពុជា ជាអ្នកបំពេញបែបបទដោយចំណាយថវិការសម្រាប់ប្រជាពលរដ្ឋមានសៀវភៅគ្រួសារឬសៀវភៅស្នាក់នៅក្រុងប៉ោយប៉ែត ១៥០បាត(ប្រាក់ថៃ) អ្នកមកពីខេត្តផ្សេងចំនួន ២៥០បាត រួចឲ្យទៅភាគីថៃជាអ្នកធ្វើឃ្យូអ័រកូត(QR) រាល់ចូលនិងចេញ ត្រូវស្គេន ខាងថៃទាំងអស់ នៅពេលចូលម្តងទិញសំបុត្រអស់ត្រឹម១០០ ទៅ២០០រៀលប្រាក់ខ្មែរតែប៉ុណ្ណោះ ហើយកាតនេះមានសុពលភាពរយះពេល៦ខែ ទើបត សាជាថ្មី។ម្យ៉ាងវិញទៀតកាតនេះមិនអនុញ្ញាតឲ្យដើរលើសពីផ្សាររោងក្លឿជាដាច់ខាត ចូលពេលព្រឹកត្រូវចេញពេលល្ងាច ខ្លះនៅរហូតដល់ម៉ោងជិតបិតច្រកទ្វាព្រំដែនអន្តរជាតិ ពោលគឺម៉ោងជិត១០យប់ថែមទៀត ។
ជុំវិញរឿងរាវខាងលើនេះដែរ អាជីវករ មួយចំនួន និងកម្មករលើកឡើងថា ពួកគាត់ទទួលស្កាល់ថាជំងឺឆ្លងកូវីដមិនទាន់សាបសូន្យនៅឡើយមែន ក៏ប៉ុន្តែបានធូស្រាលហើយដែរ រហូតអនុញ្ញាតឲ្យប្រជាពលរដ្ឋខ្មែរ ធ្វើដំណើររហូតទៅដល់បាងកក និងតាមខេត្តមួយចំនួនក្នុងប្រទេសថៃ ពិសេសបរិផាស អនុញ្ញាតឲ្យដើរនិងស្នាក់នៅបានមួយខេត្តទៀតផង ចុះហេតុអ្វីបានជាកាតចូលពេលព្រឹកចេញពេលល្ងាច ដើរបានត្រឹមតែផ្សាររោងក្លឿ មិនទាន់ធ្វើទៅវិញ ឬមួយកាតជាប្រភពនៃការចម្លងមេរោគ?។គួរបញ្ចាក់ផងដែរថា ក្រោយពីថ្នាក់ដឹកនាំអនុញ្ញាតិឲ្យមានការបើកឲ្យដំណើការនូវអាជីវកម្ម គ្រប់ស្ថាប័ន និងច្រកព្រំដែនឡើងវិញ ក្រោយពីស្ថានភាពជំងឺឆ្លងកូរីដបានធូស្បើយ អាជ្ញាធរខេត្តដែលនៅជាប់ព្រំដែនកម្ពុជា–ថៃ ពិសេសខេត្តបន្ទាយមានជ័យមានការទំនាក់ទំនងគ្នាល្អ ជួបពិភាក្សារជាមួយភាគីថៃជាញឹកញាប់ ដើម្បីប្រជាពលរដ្ឋរបស់ខ្លួន ពិសេសពលរដ្ឋខ្មែរដែលចេញចូលរកទទួលទានជាមួយប្រជាពលរដ្ឋថៃតែម្តង៕
ទិដ្ឋភាពនៅផ្សាររោងក្លឿ ប្រទេសថៃ