ព័ត៌មានជាតិព័ត៌មានស៊ើបអង្កេត

ថៃសម្រេច​ឲ្យពលរដ្ឋខ្មែរ ​ដែលប្រើប្រាស់​ប័ណ្ណឆ្លង​ដែន(Border ​Pass) ស្នាក់​នៅ៦​យប់ ៧ថ្ងៃដូ​ចមុន តែកាត​​ស​ម្រាប់អ្ន​កចូល​ព្រឹក​ចេញល្ងាច​ នូវមិនទាន់មានពន្លឺនៅឡើយ

ខេត្តបន្ទាយ​មានជ័យ៖ក្រោយពីទទួល​បាន​ព័ត៌មាន​ថា ភាគីថៃ បាន​អនុញ្ញា​តឱ្យប្រជា​ពលរដ្ឋខ្មែរ ដែ​ល​ប្រើប្រាស់​ប័ណ្ណឆ្លង​ដែ​នប​រិផាស(Border Pass) ស្នាក់នៅ​៦​យប់ ៧ថ្ងៃដូ​ចកាល​ពីមុនវិញ​ចាប់​ពី​ថ្ងៃ​ទី០៤ ខែ​សីហា ​ឆ្នាំ២០២២ នេះតទៅ​បា​ន​សម្ដែង​កា​រសប្បា​យចិត្ត និង​អរគុណ​ដល់អាជ្ញាធរ​នៃ​ប្រទេ​ស​ទាំងពីរដែ​លបាន​ជួយ​ស​ម្រួល​ជូន​ពួក​គាត់​។

ទន្ទឹមនឹ​ងការស​ប្បាយចិត្ត របស់​ប្រជាពលរដ្ឋ​ដែលស្នាក់​នៅក្នុងភូមិសាស្ត្រខេត្តស្រះកែវ ប្រទេសថៃ​នេះដែរ ស​ម្រាប់អា​ជីវ​ករ​ចូ​លព្រឹក​ចេញ​ពេ​លល្ងា​ចមួ​យចំនួន នូវ​តែតឹ​ងដើម​ទ្រូង​​ដដែល ដោ​យសារ​ពិបា​កក្នុង​ការ​ចូ​ល​ និង​ចេញ ព្រោះថា​នៅពេល​ចូលត្រូវចំ​ណាយថវិការ​ក្នុងការ​ថតចម្លងឯកសារ​ជា​ប្រ​ចាំ​ថ្ងៃ,​ចំ​ណា​យ​ថវិ​ការ​លើ​ការប្រ​ថា​ប់ត្រាបរិផា​សថ្មី ចំនួន​១០​០​​បាត​(ប្រាក់ថៃ) ​ក្រោយ​ពី​នេះ​ក្នុង​១ដ​ង​ចំ​ណា​យ​៥០បាត ហើ​យអ្វី​ដែ​លសំខា​ន់​នោះ​គឺ​ប្រថាប់​ត្រារា​ល់ថ្ងៃនឹ​ងងា​យ​អស់​សន្លឹក​សៀវ​ភៅ នៅ​ពេ​ល​ទៅ​ធ្វើទម្រាំនឹ​ងបាន​ចំណា​យ​ពេល​យូថ្ងៃ ​និ​ងចេ​ញចូល​ទម្រង់​ជូ​រយូថែម​ទៀត។

ដូច្នេះ​ពួកគា​ត់​បន្ត​ស្នើឲ្យ​អាជ្ញាធរ​នៃ​ប្រទេ​សទាំងពីរ ​ជួយ​សម្រួ​លបន្ថែម​ទៀត​ ជុំវិញ​ការ​ធ្វើ​កាត​ចូល ពេ​ល​ព្រឹក ចេញ​ពេល​ល្ងាច​ឡើង​វិញ ដើម្បីងា​យ​ស្រួលក្នុ​ងកា​រចេញ​ចូល ​ពិសេ​ស​សិស្សានុ​សិស្ស ​ដែ​ល​ចូល​ទៅ​ជាមួ​យឪពុ​កម្ដាយ មួយ​ចំនួ​នដែ​លខ្សត់​ខ្សោយ​ថ​វិការ​(ខ្វះខាត)​ មិន​បា​នចូល​សា​លា​​សិក្សា ​ដោ​យសារ​កត្តា​ចេ​ញចូ​លពិ​បាក ​ត្រូវជូន​ទៅ​ជូន​មក​​​ ប្រថា​ប់ត្រាប​រិផាស​រាល់ពេល​។សូម​បញ្ជាក់ផ​ដែរថា ការមិន​ទាន់កើ​ត​មានជំងឺឆ្លង​កូវីដ គឺសម្រាប់អ្នកស្នាក់​នៅមានប័ណ្ណឆ្លងដែន ប្រ​ថាប់ត្រា​បរិផា​សម្តង ​បា​នរយះ​ពេល​៦​យប់ ៧ថ្ងៃ ប្រថាប់​ត្រាម្តង​អស់​៥០​បាត រីឯអ្នក​ចូ​ល​ព្រឹក​ចេ​ញពេល​​ល្ងាច គឺ​ប្រើប្រាស់កាត ​ដោ​យខាង​ប៉ូលីសអ​ន្តោប្រវេសន៍កម្ពុជា ជាអ្នក​បំពេញបែបបទ​ដោយចំណាយថវិ​ការ​សម្រាប់ប្រជាព​លរដ្ឋមានសៀវ​ភៅគ្រួ​សារឬសៀវភៅ​ស្នាក់​នៅក្រុងប៉ោយ​ប៉ែត​ ១៥០​បាត(ប្រា​ក់ថៃ) អ្នក​មក​ពី​ខេត្តផ្សេង​ចំនួន​ ២៥០​បាត រួច​ឲ្យ​ទៅ​ភាគី​ថៃ​ជាអ្ន​ក​ធ្វើឃ្យូអ័​រកូត(QR)​ រាល់​ចូ​លនិង​ចេ​ញ​ ត្រូវ​ស្គេន ខាង​ថៃទាំងអស់ នៅពេ​លចូល​ម្តង​ទិញ​សំ​បុត្រ​អស់​ត្រឹម​១០០ ​ទៅ២០០​រៀល​ប្រាក់​ខ្មែរ​តែប៉ុ​ណ្ណោះ ហើយកា​ត​នេះមានសុពល​ភាពរ​យះពេ​ល៦​ខែ ទើបត ​សាជាថ្មី​។ម្យ៉ាង​វិញទៀតកាតនេះ​មិនអ​នុ​ញ្ញាត​ឲ្យដើរលើ​ស​ពីផ្សារ​រោងក្លឿ​ជាដា​ច់ខាត ចូល​ពេល​ព្រឹកត្រូវ​ចេញ​ពេ​ល​ល្ងាច ខ្លះ​នៅរហូតដ​ល់ម៉ោងជិត​បិតច្រកទ្វាព្រំដែ​នអន្តរជាតិ ពោលគឺ​ម៉ោងជិត១០យប់ថែ​មទៀត ​។

ជុំវិញ​រឿងរាវខាងលើនេះ​ដែរ អាជីវក​រ មួយចំនួន ​និងកម្មករ​លើកឡើង​ថា ពួក​គាត់ទទួលស្កាល់​ថា​ជំងឺ​ឆ្លង​កូ​វីដមិនទាន់​សា​បសូន្យនៅឡើយ​មែន ក៏ប៉ុន្តែ​បាន​ធូស្រាល​ហើយ​ដែរ ​រហូត​អនុ​ញ្ញាត​ឲ្យប្រ​ជាព​លរដ្ឋខ្មែរ ធ្វើដំ​ណើរ​រហូតទៅ​ដល់បាង​កក និង​តាម​ខេត្តមួយចំនួនក្នុង​ប្រ​ទេសថៃ ពិសេសបរិផា​ស​​ អនុ​ញ្ញាត​ឲ្យដើរ​និងស្នាក់​នៅបា​នមួយខេត្តទៀ​តផង ចុះ​ហេតុអ្វីបាន​ជា​កាត​ចូល​ពេលព្រឹកចេ​ញពេ​ល​ល្ងាច​ ដើរបានត្រឹម​តែផ្សារ​រោង​ក្លឿ​ មិន​ទាន់ធ្វើ​ទៅ​វិញ ឬមួ​យកា​តជាប្រភ​ពនៃការ​ចម្ល​ងមេ​រោគ?។គួរបញ្ចាក់ផងដែរថា ក្រោយពីថ្នាក់ដឹកនាំអនុញ្ញាតិ​​​​ឲ្យមានការ​បើក​​ឲ្យដំណើ​ការនូវអាជីវកម្ម​ គ្រប់​ស្ថាប័ន​ និងច្រកព្រំដែន​ឡើងវិញ ក្រោយ​ពីស្ថានភាពជំ​ងឺឆ្លងកូរីដ​បានធូស្បើយ​ អាជ្ញាធរ​ខេត្ត​ដែល​នៅ​ជាប់ព្រំដែនកម្ពុជា​ថៃ ពិសេស​ខេត្តបន្ទាយមានជ័យមានកា​រទំនាក់ទំនងគ្នាល្អ ជួបពិភាក្សារ​ជា​មួយភាគី​ថៃជាញឹកញាប់ ដើម្បីប្រ​ជាពល​រដ្ឋរ​បស់ខ្លួន ពិសេ​​សព​លរដ្ឋខ្មែរ​ដែល​ចេញ​ចូលរ​កទទួល​ទាន​ជាមួយ​ប្រជា​ពល​រដ្ឋថៃ​តែម្តង៕

ទិដ្ឋភាពនៅផ្សាររោងក្លឿ ប្រទេសថៃ

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button