ព័ត៌មានជាតិ

ប្រធានក្រុម​ប្រឹក្សា​ខេត្តព្រៃ​វែង ណែនាំដល់អាជ្ញាធរ​ទាំងអស់ត្រូវពង្រឹង និងអនុវត្តឱ្យបា​នម៉ឺង​ម៉ាត់នូវវិ​ធានការ ភូមិ ឃុំ មានសុវត្ថិភាពជូន​ដល់ប្រជាពលរដ្ឋ​នៅតាមមូលដ្ឋាន​ឲ្យបានល្អ

ខេត្តព្រៃ​វែង៖ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុម​ប្រឹក្សា​ខេត្តព្រៃ​វែង កាលពីព្រឹក​ថ្ងៃទី៤ ខែសីហា ឆ្នាំ២​០២២​ បានដឹកនាំកិច្ចប្រជុំសា​មញ្ញ​លើកទី៣​៨ អាណត្តិទី៣ ។កិច្ចប្រជុំនេះ​មានកាលចូល​រួម​ពី​សមា​ជិក សមាជិការ ក្រុមប្រឹក្សា​ខេត្ត មន្ទីរ​អង្គភាពនានាជុំវិញខេត្ត កងកំលាំង​ទាំងបី អាជ្ញាធរ ពា​ក់ព័ន្ធ ជាច្រើនរូបផងដែរ។

របៀបវារៈ នៃអង្គប្រជុំ រួមមាន:

ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៣៧ អាណត្តិទី៣ របស់​ក្រុមប្រឹក្សាខេត្ត។

ពិនិត្យពិភាក្សា ចូលរួមផ្តល់យោបល់ និងអនុម័ត លើសេចក្តីព្រាងរបាយការណ៍ប្រចាំខែកក្កដា និងទិសដៅការងារខែបន្ទាប់របស់រដ្ឋបាលខេត្ត។

ពិនិត្យ និងអនុម័ត លើគម្រោងចំណូលចំណាយថវិការបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រ​ប់គ្រង​ឆ្នាំ២០​២៣ និង ការរៀបចំផែន​ការយុទ្ធសាស្ត្រថវិការបស់រដ្ឋបា​លខេត្តសម្រាប់ការគ្រប់​គ្រងឆ្នាំ២០​២៣-​២០២៥។

ពិនិត្យ និងអនុម័ត លើការរៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០២៣២០២៥ និងគម្រោងចំ​ណូលចំ​ណាយថវិកាឆ្នាំ២០២​៣ របស់មន្ទីរសុខាភិបាលខេត្ត។

សេចក្តីរាយការណ៍របស់ការិយាល័យប្រជាពលរដ្ឋ និងគណៈកម្មាធិការ​នានារបស់​ក្រុមប្រឹក្សា​ខេត្ត។

ក្រោយពីមានការលើកឡើងអំពីបញ្ហានានា របស់មន្ទីរអង្គភាព អាជ្ញាធរពាក់ព័ន្ធ រួចមក ឯកឧត្ដម ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្ត ក៏បានកោតសរសើ និងវាយតម្លៃខ្ពស់ចំ​ពោះការខិតខំប្រឹង​ប្រែង របស់មន្ទីរអង្គភាព អាជ្ញាធរក្រុង ស្រុក ដែលបានខិតខំបំពេញការងារអស់ពីកម្លាំងកាយចិត្ត ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសការប​ម្រើសេវាសាធារ​ណៈជូនបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានបានយ៉ាងល្អប្រសើរនាពេលកន្លងមកនេះ។

ក្នុងនោះដែ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ក៏បានណែនាំដល់មន្ទីរអង្គភាព អាជ្ញាធរ ក្រុង ស្រុក ទាំងអ​ស់ ត្រូវខិតខំប្រឹង បំពេញនូវចំណុចខ្វះខា​តរបស់ខ្លួនឲ្យបានល្អប្រសើ​រធ្វើយ៉ាងណាដើម្បី​បំពេញតម្រូវការ ដល់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានឲ្យបានល្អប្រសើរ។ក្នុងនោះដែរ ឯក​ឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានណែនាំដល់អាជ្ញាធរ​ទាំងអស់ត្រូវពង្រឹង និងអនុវត្តឱ្យបា​នម៉ឺង​ម៉ាត់នូវវិ​ធានការ ភូមិ ឃុំ មានសុវត្ថិភាពជូន​ដល់បងប្អូនប្រជាពលរដ្ឋ​នៅតាមមូលដ្ឋាន​ឲ្យបានល្អ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button