ស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ បើកប្រជុំផ្សព្វ៥ផ្សាយ អំពីរបៀបប្រើប្រាស់ប្រពន្ធ័ (FPCS) គ្រប់គ្រងវត្តមានជនបរទេស ក្នុងព្រះរាជាណាចក្រកម្ពុជា ដល់នគរបាលប៉ុស្តិ៍រដ្ឋបាល
(បន្ទាយមានជ័យ)៖នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោកឧត្តមសេនីយទោ សិទ្ធិ ឡោះ ស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ បានដឹកនាំកិច្ចប្រជុំ ស្តីពីការផ្សព្វផ្សាយ អំពីរបៀបប្រើប្រាស់ប្រពន្ធ័គ្រប់គ្រងវត្តមានជនបរទេស ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់មន្ត្រីនគរបាល និងសម្រាប់ម្ចាស់ ឬអ្នកកាន់កាប់លំនៅដ្ឋាន នៅលើទូរសព្ទ័ដៃ foreigners present in Cambodia system (FPCS) ដល់លោក លោកស្រី អធិការ អធិការរង ស្រុក/ក្រុងទាំង៩ និងលោកនាយប៉ុស្តិ៍ទាំង៦៥ផងដែរ។
លោកឧត្តមសេនីយត្រី អេង លីហួរ ស្នងការរង ទទួលផែនការងារគ្រប់គ្រងជនបរទេស បានធ្វើបទបង្ហាញ អំពីការបង្កើតគណនី លើទូរសព្ទ័ប្រពន្ធ័(FPCS) ដល់លោកអធិការ និងមេប៉ុស្តិ៍ទាំងអស់ងាយស្រួលក្នុងការគ្រប់គ្រងជនបរទេស តាមមូលដ្ឋានដែលខ្លួនគ្រប់គ្រង។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ការបង្កើតឲ្យមានប្រព័ន្ធគ្រប់គ្រង(FPCS) គឺដើម្បីងាយស្រួល ដល់នគរបាលក្នុងការគ្រប់គ្រង ជនបរទេស និងសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម តាមប្រពន្ធ័បច្ចេកវិទ្យា។
ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានក្រើនរំលឹកដល់ លោកអធិការក្រុង/ស្រុក មេប៉ុស្តិ៍រដ្ឋបាលទាំងអស់ ត្រូវយកចិត្តទុកដាក់ ចំពោះការអនុវត្តន៍ដីការរបស់តុលាការ ហាមយឺតយ៉ាវ ត្រូវប្រគល់ឲ្យដល់ដៃប្រជាពលរដ្ឋ ជៀសវាងអនុវត្តន៍ខុសវិជ្ជាជីវ: នាំឲ្យប៉ះពាល់ដល់ កិត្តិយស សេចក្តីថ្លៃថ្នូរ សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ។ចំពោះប៉ុស្តិ៍នគរបាលរដ្ឋបាលណាមិនអនុវត្តន៍ ឬយកដីការទៅទុកចោល លោកនឹងមានវិធានការ ដាក់ពិន័យតាមច្បាប់កងកម្លាំង៕