ព័ត៌មានជាតិព័ត៌មានស៊ើបអង្កេត

ស្នងការដ្ឋាននគរបាល ​ខេត្តបន្ទាយមានជ័យ បើក​ប្រជុំផ្សព្វ​​៥ផ្សាយ អំពីរបៀបប្រើ​ប្រាស់ប្រពន្ធ័ (FPC​S) គ្រ​ប់គ្រងវត្ត​មាន​ជនបរទេស ក្នុងព្រះ​រាជាណា​ចក្រកម្ពុជា ដល់ន​គរបាលប៉ុស្តិ៍រដ្ឋបាល

(បន្ទាយមានជ័យ)៖នា​ព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោក​ឧត្តមសេនីយទោ សិទ្ធិ ឡោះ ស្នងកា​រដ្ឋាននគរបា​ល ខេត្តបន្ទាយមានជ័យ បានដឹកនាំ​កិច្ចប្រជុំ ស្តីពីកា​រផ្សព្វផ្សាយ អំពីរបៀ​បប្រើ​ប្រាស់ប្រពន្ធ័គ្រប់​គ្រងវត្តមា​នជនបរទេស ក្នុងព្រះ​រាជាណាចក្រកម្ពុជា សម្រាប់មន្ត្រីនគរបាល និង​សម្រាប់​ម្ចាស់ ឬអ្នក​កាន់​កាប់​លំនៅ​ដ្ឋាន នៅលើ​ទូរស​ព្ទ័ដៃ foreigners pr​esent in Cambodia syste​m (FPCS) ដ​ល់លោក លោកស្រី អធិការ អ​ធិការរង ស្រុក/ក្រុងទាំង៩ និងលោក​នាយប៉ុស្តិ៍​ទាំង៦៥​ផងដែរ។

លោកឧត្តមសេនីយត្រី អេង ​លីហួរ ស្នងការរង ទទួលផែន​ការងារគ្រប់គ្រងជនបរទេស បានធ្វើ​បទ​បង្ហាញ អំពី​ការបង្កើតគណនី លើទូរសព្ទ័ប្រពន្ធ័(​FPCS) ដល់លោកអធិការ និងមេប៉ុស្តិ៍ទាំង​អស់ងា​យស្រួល​ក្នុងការគ្រប់គ្រងជន​បរទេស តាមមូលដ្ឋានដែលខ្លួនគ្រប់គ្រង។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល​ខេត្តបន្ទាយមានជ័យ បានមាន​ប្រសាសន៍ថា ការបង្កើតឲ្យ​មានប្រព័ន្ធគ្រប់គ្រង(FPCS) គឺដើម្បីងាយស្រួល ដល់​នគរបាលក្នុងការគ្រប់គ្រង ជនប​រទេស និងសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម តាមប្រពន្ធ័ប​ច្ចេកវិទ្យា។

ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានក្រើនរំលឹកដល់ លោកអធិកា​រក្រុង/​ស្រុក មេប៉ុស្តិ៍រដ្ឋបា​លទាំងអស់ ត្រូវយកចិត្តទុក​ដាក់ ចំពោះការអនុវត្តន៍ដីការ​របស់តុលាការ ហាម​យឺតយ៉ាវ ត្រូវប្រ​គល់​ឲ្យដល់ដៃប្រជា​ពលរដ្ឋ ជៀសវាងអនុវត្តន៍ខុសវិជ្ជាជីវ: នាំឲ្យប៉ះពាល់ដល់ កិត្តិ​យស សេចក្តីថ្លៃថ្នូរ សិទ្ធិសេរីភាពរបស់ប្រជា​ពលរដ្ឋ។ចំពោះប៉ុស្តិ៍នគរបាលរដ្ឋបាលណាមិនអនុវត្តន៍ ឬយក​ដីការទៅទុកចោល លោកនឹងមា​នវិធានការ ដាក់ពិន័យតាមច្បាប់កងកម្លាំង៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button