ព័ត៌មានជាតិ

អភិបាលខេត្តស្វា​យរៀង ផ្ដាំផ្ញើដល់​មន្រ្តី និងបុគ្គលិក​បម្រើ​ការ​ងារនៅការិយាល័យច្រកចេញចូលតែ​មួយស្រុកចន្ទ្រា ត្រូវមា​នអាកប្បកិរិយាទន់ភ្លន់ សាមញ្ញ រួសរាយ រាក់​ទាក់ ត្រូវប្រកាន់ភ្ជាប់នូវគោ​ល​ការណ៍​ក្រមសី​លធម៌វិជ្ជាជីវៈ ស័ក្ដិសមជា​អ្នកផ្ដល់សេ​វាជូនប្រ​ជាពលរដ្ឋ

ខេត្តស្វាយរៀង៖ការិយាល័យច្រកចេ​ញចូលតែ​មួយ និងការិយាល័យ​ប្រជាព​លរដ្ឋស្រុកចន្ទ្រា​ ស្ថិត​នៅ​បរិវេ​ណសា​លាស្រុកចន្ទ្រា ត្រូវបានស​ម្ពោធដាក់ឲ្យដំណើរការ នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ​២០​២២ ក្រោមអធិបតី​ភាពឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង។

នាឱកាសនោះឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វា​យរៀង បានផ្ដាំផ្ញើដល់មន្រ្តី និងបុគ្គលិក​បម្រើ​ការងារនៅការិយាល័យច្រកចេញចូលតែ​មួយ ត្រូវមានអាកប្បកិរិយា ទន់ភ្លន់ សាមញ្ញ រួសរាយ រាក់​ទាក់ ត្រូវប្រកាន់ភ្ជាប់នូវគោ​លការណ៍ក្រមសី​លធម៌វិជ្ជាជីវៈ ស័ក្ដិសមជា​អ្នកផ្ដល់សេ​វាជូនប្រ​ជាព​លរដ្ឋហើយរដ្ឋបា​លស្រុកត្រូវមានយន្តការត្រួតពិ​និត្យតា​មដានឲ្យបានជាប់ជាប្រចាំ និងគាំ​ទ្រដល់ដំណើ​រការការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យ​ប្រជាពលរដ្ឋនៅរដ្ឋបាលស្រុក ដើម្បីធា​នាថាការផ្តល់សេវារដ្ឋបាលទាំងនេះ ដំណើរការប្រកបដោយតម្លាភាព និងគណនេ​យ្យភាពស្រប​តាមគោលការណ៍បែបបទ និងនីតិវិធីដែលបានកំណត់ ។​ទន្ទឹមនេះ​ សម្រាប់មន្ទីរ​ជំនាញពាក់​ព័ន្ធ សូមបន្តខិតខំជំរុញ និងសម្រ​បសម្រួលដើម្បីពន្លឿនការផ្ទេរសេវានានា ដែលនៅសេ​សសល់​មកឲ្យការិយាល័យច្រកចេញចូលតែមួយ​នៅសាលាស្រុករួមទាំងការគាំទ្រខាងប​ច្ចេកទេស និងការកសាងសមត្ថភាពដល់ការផ្តល់សេវា​ទាំងនេះ ឲ្យកាន់តែមានប្រសិទ្ធភាព ក្នុងនោះ​មន្ទីរពា​ក់ព័ន្ធទាំ​ងអស់ត្រូវចូលរួមជួយផ្សព្វផ្សាយ និងជំរុញឲ្យប្រជាពល​រដ្ឋដែល​មានមូល​ដ្ឋាននៅក្នុង​ស្រុកចន្ទ្រា​ មកទ​ទួលសេវា តាមរយៈការិយាល័យច្រកចេញចូលតែមួយស្រុក ដោយមិន​ត្រូវទទួ​លពាក្យស្នើសុំសេវានៅ​មន្ទីរបន្តទៀតនោះទេ បន្ទាប់ពីការិយាល័យ​នេះបានបើក​ឲ្យដំណើ​រការជា​ផ្លូវការនាពេលនេះ​។

ឯកឧត្តមបានបន្តថា​ ដោយបច្ចុប្បន្នករណីជំងឺកូវីដ១៩ នៅតែជាបញ្ហាប្រ​ឈមនៅឡើយ ហើយការិ​យាល័យ ច្រកចេញតែមួយ ជាកន្លែងផ្ដល់សេវាផ្ទាល់​ជូនប្រជាពលរដ្ឋ ដូច្នេះ រដ្ឋបាលស្រុក ត្រូវចា​ត់ចែង​រៀបចំឲ្យមានជែល ឬអាល់កុល និងម៉ាស សម្រាប់មន្ត្រីរា​ជការបម្រើកា​រងារក្នុងការិ​យាល័យច្រកចេញចូលតែមួយប្រើប្រាស់ និងណែនាំឲ្យប្រជាពលរដ្ឋពាក់ម៉ាស និងលាងដៃ ពេលចេញ​ចូលទទួលសេវានៅក្នុងការិយាល័យច្រកផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button