ឧបទ្ទវហេតុគ្រោះថ្នាក់រវាងម៉ូតូនិងម៉ូតូ បណ្តាលអ្នកបើកបរទាំងពីរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ
ខេត្តបន្ទាយមានជ័យ៖ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងម៉ូតូ នៅចំណុចអភិរក្សរលំធំខាងលិច ភូមិរោគប្រហែល៦៥០ម៉ែត្រ ស្ថិតក្នុងភូមិរោគ ឃុំស្ពានស្រែង ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង១៨ និង៣០នាទី ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ បណ្តាលឲ្យអ្នកបើកបរទាំងពីរងរបួសធ្ងន់និងស្រាល ដឹកបញ្ជូនទៅសង្គ្រោះនៅឯមន្ទីពេទ្យ។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា អ្នកបើកបរម៉ូតូធំឈ្មោះ លេន សុធា ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិរោគ ឃុំស្ពានស្រែង ស្រុកភ្នំស្រុក បើកបរម៉ូតូម៉ាកយ៉ាម៉ាហា ស៊េរីឆ្នាំ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ.ព ១FN –២៧៩៥ បើកបរក្នុងទិសដៅពីខាងលិចទៅកើត ក្នុងល្បឿនលឿនមកដល់ចំណុចកើតហេតុ ក៏បានបុកម៉ូតូមួយគ្រឿងទៀតដែលធ្វើដំណើរច្រាសទិសគ្នាចំមួយទំហឹងតែម្តង។
អ្នកបើកបរម៉ូតូឈ្មោះ ស៊ុយ វាសនា ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិភ្នំដី ឃុំភ្នំដី ស្រុកភ្នំស្រុក បើកបរក្នុងទិសដៅពីកើតទៅទិសលិច បើកបរម៉ូតូម៉ាកហុងដាទ្រីម ស៊េរីឆ្នាំ២០០៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ.ព១I-៨៩៧៨។
ប្រភពដដែលបន្តថា ករណីនេះអ្នកបើកបរម៉ូតូធំ បើកបរក្នុងល្បឿនលឿន ចំណែកអ្នកបើកបរម៉ូតូម៉ាកហុងដាទ្រីម បើកបរគ្មានភ្លើងបំភ្លឺសម្រាប់បំពាក់លើរ៉ឺម៉កកង់បី ទើបបង្កឲ្យមានគ្រោះថ្នាក់នេះកើតឡើង បណ្តាលឲ្យអ្នកបើកបរម៉ូតូធំរងរបួសធ្ងន់ (បាក់ដៃខាងស្ដាំ និងបាក់ជើងខាងឆ្វេង) ចំណែកអ្នកបើកបរម៉ូតូម៉ាកហុងដាទ្រីមរងរបួសស្រាល។រីឯមធ្យោបាយរងការខូចខាតធ្ងន់ទាំងពីគ្រឿង។ក្រោយពីកើតហេតវត្ថុតាងម៉ូតូទាំងពីរគ្រឿង ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាល រដ្ឋបាលស្ពានស្រែង ដើម្បីរងចាំដោះស្រាយគ្នាជាក្រោយ៕