ព័ត៌មានគ្រោះថ្នាក់ចរាចរណ៍ព័ត៌មានជាតិ

ឧបទ្ទវហេតុ​គ្រោះថ្នាក់រវាងម៉ូតូនិងម៉ូតូ ប​ណ្តាលអ្នកបើ​កបរទាំងពីរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះ​នៅ​មន្ទីរពេទ្យ

ខេត្តបន្ទាយមានជ័យ៖​ករណី​គ្រោះថ្នា​ក់ច​រាច​រណ៍​រវាង​ម៉ូតូ​ និងម៉ូតូ នៅចំណុចអ​ភិរក្សរ​លំធំខាង​លិច​ ភូមិរោគប្រហែល៦​៥០ម៉ែត្រ ​ស្ថិតក្នុងភូមិរោគ ឃុំស្ពាន​ស្រែង ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ កាល​ពីវេ​លាម៉ោង១៨ និង៣០នា​ទី ថ្ងៃទី​០៣ ខែកុម្ភៈ​ ឆ្នាំ២០២២​ បណ្តាល​ឲ្យអ្នក​បើក​បរទាំងពី​រងរបួ​សធ្ងន់និងស្រាល ដឹកបញ្ជូនទៅសង្គ្រោះនៅឯមន្ទីពេទ្យ។

បើតាមប្រភពព័ត៌មានបាន​ឲ្យដឹងថា អ្នកបើក​បរម៉ូតូធំ​ឈ្មោះ​ លេន សុធា ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិ​រោគ ឃុំស្ពានស្រែង ស្រុកភ្នំស្រុក បើកបរម៉ូតូម៉ាកយ៉ា​ម៉ាហា ស៊េរីឆ្នាំ ពណ៌ខ្មៅ ពាក់ស្លាក​លេខ ភ.ព ១FN –២៧៩៥ បើកបរក្នុងទិសដៅពីខាងលិចទៅកើត ក្នុងល្បឿន​លឿនមក​ដល់ចំណុច​កើ​តហេតុ ក៏បានបុកម៉ូតូមួយ​គ្រឿ​ងទៀតដែលធ្វើ​ដំណើ​រច្រាសទិសគ្នា​ចំមួយទំហឹង​តែម្តង។

អ្នកបើកបរ​ម៉ូតូ​ឈ្មោះ ស៊ុយ វាសនា ភេទប្រុស ​អាយុ៣៧ឆ្នាំ រស់នៅភូមិភ្នំដី ឃុំភ្នំដី ស្រុកភ្នំស្រុក បើកបរក្នុ​ងទិសដៅពីកើ​តទៅទិសលិច បើកបរម៉ូតូម៉ា​កហុងដាទ្រីម ស៊េរីឆ្នាំ២០០៥ ពណ៌ខ្មៅ ពាក់​ស្លាក​លេខភ.ព១I-៨៩៧៨។

ប្រភពដដែលបន្តថា ករណីនេះអ្នកបើកបរម៉ូតូធំ បើកបរក្នុង​ល្បឿនលឿន ចំណែកអ្នកបើ​កបរម៉ូតូម៉ា​កហុងដាទ្រីម បើកបរគ្មានភ្លើងបំភ្លឺ​សម្រាប់បំពាក់លើ​រ៉ឺម៉ក​កង់បី ទើបបង្ក​ឲ្យមានគ្រោះថ្នាក់នេះ​កើត​ឡើង​​ បណ្តាល​ឲ្យអ្នកបើកបរម៉ូតូធំរងរបួសធ្ងន់ (បាក់ដៃខាងស្ដាំ និង​បាក់​ជើ​ងខាងឆ្វេង) ចំណែ​កអ្នក​បើ​កបរម៉ូតូម៉ាក​ហុងដាទ្រីមរងរបួសស្រាល។រីឯមធ្យោបាយរងការខូចខាតធ្ងន់ទាំងពីគ្រឿង។ក្រោយពីកើតហេតវត្ថុតាង​ម៉ូតូទាំងពីរគ្រឿង ត្រូវបានសមត្ថកិច្ចយកទៅ​រក្សាទុកនៅប៉ុស្តិ៍នគរបាល រដ្ឋបាល​ស្ពានស្រែង ដើម្បីរងចាំដោះស្រាយគ្នាជាក្រោយ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button