កម្លាំងតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ ចុះជួយច្រូតស្រូវជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់
ខេត្តបន្ទាយមានជ័យ៖នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ កម្លាំងតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យប្រមាណជិត៥០នាក់ បានចុះជួយច្រូតស្រូវប្រជាពលរដ្ឋ ដែលរងគ្រោះដោយសាទឹកជំនន់ នៅវាលស្រែ ស្ថិតនៅក្នុងឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹងរងខេត្តបន្ទាយមានជ័យបានឲ្យដឹងថា៖ ជាការណែនាំពីលោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការរងយោធភូមិភាគទី៥ និងជាមេបញ្ជាការទឹសទី១ បន្ទាយមានជ័យ លោកវរៈសេនីយ៍ទោ វិញ ស៊ីដូ នាយសេនាធិការរង បានដឹកនាំកម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យប្រមាណជិត៥០នាក់ មានកណ្តៀវគ្រប់ដៃ បានចុះជួយច្រកស្រូវជូនប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះដោយសារទឹកជំនន់ប្រមាណជិត២ហិកតា។
លោកបញ្ជាក់ថា៖កម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងខេត្ត ក្រៅពីការងារអង្គភាព និងការពារបូរណៈភាពទឹកដី និងការពារជាតិមាតុភូមិ គឺជួយអន្តរាគមន៍ដល់ប្រជាពលរដ្ឋដែលគ្រោះដោយធម្មជាតិ មានគ្រោះទឹកជំនន់ និងខ្យល់កន្ត្រាក់ និងប្រមូលផលស្រូវជូនប្រជាកសិករដែលរងគ្រោះដោយទឹកជំនន់ និងជួយអន្តរាគមន៍នៅពេលដែលមានអគ្គិភ័យកើតឡើងបានសហការជាមួយកម្លាំងជំនាញជួយអន្លត់ និងអ្នករងគ្រោះលង់ទឹកដែលបាត់ខ្លួនបានជួយរុករកជាដើម។
លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន បញ្ជាក់ទៀតថា៖នៅឆ្នាំ២០២២នេះកម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងខេត្ត បានជួយអន្តរាគមន៍ជម្លៀសប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង ដែលរស់នៅតាមបន្ទាត់ព្រំដែនបានទាន់ពេល និងជួយប្រមូលផលស្រូវប្រជាកសិករដែលរងគ្រោះដោយទឹកជំនន់ជនលិចស្រូវ ត្រូវបានជួយច្រូតកាត់ និងប្រមូលផលស្រូវនៅក្រុងសិរីសោភ័ណ និងពេលនេះបានជួយច្រូតស្រូវប្រជាពលរដ្ឋដែលរងការលិចលងដោយជំនន់ទឹកភ្លៀងដែលកំពុងជន់លិច នៅវាលឃុំអូរប្រាសាទ ស្រុកមង្គលបូរី។
ក្នុងនោះប្រជាពលរដ្ឋជាម្ចាស់ស្រែសូមថ្លែងអណគុណចំពោះលោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ ដែលបានដឹកនាំកម្លាំងចុះជួយច្រកស្រូវ និងប្រមូលស្រូវដែលរងគ្រោះដោយទឹកជំនន់ដែលបានជនលិច៕