ព័ត៌មានជាតិ

កម្លាំងតំប​ន់ប្រតិបត្តិការ​សឹករង​ខេត្តបន្ទាយមានជ័យ ចុះជួយច្រូតស្រូ​វជូនប្រជាព​លរដ្ឋ​ដែលរ​ងគ្រោះ​ដោយសារទឹក​ជំនន់

ខេត្តបន្ទាយមានជ័យ៖នៅថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ២០២២​ កម្លាំង​តំបន់ប្រតិបត្តិ​ការសឹករង​ខេត្តបន្ទាយ​មានជ័យ​ប្រមាណជិត៥០នាក់ បានចុះជួយច្រូតស្រូវ​ប្រជាពលរដ្ឋ ដែលរងគ្រោះ​ដោយសា​ទឹកជំនន់​ នៅវាលស្រែ ស្ថិតនៅក្នុង​ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាកា​រតំបន់ប្រតិបត្តិការសឹង​រងខេត្តបន្ទាយមានជ័យ​បាន​ឲ្យដឹង​ថា៖ ជាការណែនាំពីលោកឧត្តម​សេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការរង​យោធភូមិភាគទី៥ និងជាមេ​បញ្ជាការទឹសទី១ បន្ទាយមានជ័យ លោកវរៈ​សេនីយ៍ទោ វិញ ស៊ីដូ នាយសេនាធិការរង បានដឹក​នាំកម្លាំងយោ​ធាតំបន់ប្រតិបត្តិកា​រសឹករងខេត្តបន្ទាយមានជ័យ​ប្រមាណជិត៥០នាក់ មានកណ្តៀវ​គ្រប់ដៃ បានចុះជួយច្រកស្រូវជូនប្រជា​ពលរដ្ឋ ដែ​លកំពុង​រងគ្រោះដោយសារ​ទឹកជំនន់ប្រមាណ​ជិត២ហិកតា។

លោកបញ្ជាក់ថា៖កម្លាំងយោធាតំ​បន់ប្រតិបត្តិការសឹករងខេត្ត ក្រៅពីការងារអង្គភាព និងការពារបូរ​ណៈភាព​ទឹកដី និងការ​ពារជាតិមាតុភូមិ គឺជួយអន្តរាគមន៍ដល់​ប្រជាពលរដ្ឋដែល​គ្រោះដោយ​ធម្មជាតិ មានគ្រោះទឹក​ជំនន់ និងខ្យល់កន្ត្រាក់ និងប្រមូលផលស្រូវជូ​នប្រជាកសិករ​ដែលរង​គ្រោះ​ដោយ​ទឹកជំនន់ និងជួយអន្តរាគមន៍​នៅពេលដែលមាន​អគ្គិភ័យកើតឡើង​បាន​សហការជា​មួយ​កម្លាំង​ជំនាញជួ​យអន្លត់ និ​ងអ្ន​ករង​គ្រោះ​ល​ង់​ទឹកដែ​លបាត់ខ្លួនបាន​ជួយរុក​រកជាដើម។

លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន បញ្ជាក់ទៀតថា៖នៅឆ្នាំ២០២២នេះ​កម្លាំងយោធាតំ​បន់ប្រតិ​បត្តិការសឹករ​ងខេត្ត បានជួយអន្តរាគមន៍ជម្លៀសប្រជា​ពលរដ្ឋ ដែលរងគ្រោះដោយសារ​ជំនន់ទឹក​ភ្លៀង ដែលរស់​នៅតាមបន្ទាត់ព្រំដែនបាន​ទាន់ពេល និងជួយប្រមូល​ផលស្រូវប្រជាក​សិករដែលរង​គ្រោះដោយទឹកជំនន់​ជនលិចស្រូវ ត្រូវបានជួ​យច្រូតកាត់ និងប្រមូលផលស្រូវនៅក្រុងសិរីសោភ័ណ និងពេ​លនេះ​បានជួយច្រូតស្រូវប្រជា​ពលរដ្ឋដែលរ​ងការលិចលងដោ​យជំនន់ទឹកភ្លៀងដែ​លកំពុងជន់លិច​ នៅវាលឃុំអូរប្រាសាទ ស្រុកមង្គលបូរី។

ក្នុងនោះប្រជា​ពលរដ្ឋជាម្ចាស់​ស្រែសូមថ្លែងអ​ណគុណចំពោះលោកឧត្តម​សេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ​តំបន់ប្រតិបត្តិការសឹករងខេត្តប​ន្ទាយមានជ័យ ដែលបានដឹកនាំកម្លាំង​ចុះជួយច្រកស្រូវ និងប្រមូលស្រូវដែល​រងគ្រោះដោយទឹកជំនន់ដែលបានជនលិច៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button