ព័ត៌មានជាតិ

ប្រជាពល​រដ្ឋ​ត្រេ​កអរបានស្ពានថ្មថ្មីឆ្លងកាត់ ជាអំ​ណោយសប្បុរស​ជន

ខេត្តបន្ទាយមានជ័យ៖ក្រោមការផ្ដួចផ្ដើម​របស់ ភិក្ខុ បញ្ញា ធរោ លន់គឹម សាន ព្រះគ្រូចៅអធិការវត្ត អម្ពិល ពោប្រាក់ ព្រះអង្គបានផ្ដើមធ្វើកា​របិណ្ឌបាតដល់​ឯកឧត្តម លោកជំទាវ លោកឧកញ៉ា សប្បុរ​សជនជិតឆ្ងាយក្នុង​និងក្រៅប្រទេស កសាងបានស្ពា​នថ្មមួយខ្សែឆ្លងស្ទឹងប្រវែង៥៣ ម៉ែត្រ មាន​ភាព​រឹងមាំល្អ ដោយស្ពានថ្មនេះ​ជំនួស​ដោយស្ពាន​យោលខ្សែកាប ​ដោយមានការលំបាកឆ្លងកាត់។

គួររំលឹកថា ស្ពានភ្ជាប់និស្ស័យដែ​លជាស្នាដៃរបស់ ភិក្ខុ បញ្ញា ធរោ លន់គឹម សាន រួមទាំងញាតិ​ញោម​អាចារ្យគណៈកម្មការប្រជា​ពុទ្ធបរិស័ទជិតឆ្ងាយ ជាពិសេសលោកឧកញ៉ា ជំទាវ ម៉ៅ ម៉ាល័យ កែ គឹម​យ៉ាន ដែលជាអ្នក​ឧបត្ថម្ភស​ទ្ធាជ្រះថ្លា ធ្វើឱ្យស្ពា​នមួយ​ខ្សែនេះបានកសាងតែរយៈពេលជាង៥ ខែប៉ុណ្ណោះ គឺបានរួ​ចរាល់ 100% ហើយនិង​កំពុងដាក់ឱ្យ​ប្រើប្រាស់ជា​បណ្ដោះអាសន្ន​សិនពុំទា​ន់បា​នធ្វើពិធីបុ​ណ្យឆ្លងនៅឡើយ ។ស្ពាន​មួយខ្សែនេះមា​នសារៈសំខា​ន់ណាស់សម្រាប់​បងប្អូនប្រជា​ពលរដ្ឋឆ្លងកាត់ ពីភូមិអំពិលខាង​កើត ឃុំសំបួរ ស្រុកក្រឡាញ់ខេត្តសៀមរាប មកឃុំ ប្រាសា​ទស្រុក​ព្រះនេត្រព្រះខេត្តបន្ទាយ​មានជ័យ គឺហៅថា ស្ពានភ្ជាប់និស្ស័យ។

តំណាងអាជ្ញាធរ ឃុំ អាចារ្យគណៈក​ម្មការនិងប្រជាពលរដ្ឋរស់នៅតំបន់នោះ បានសំដែ​ងនូវអំណរ​សាទរនិង​អរគុណចំពោះសប្បុរសជននានា……..? ក្រោមនយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា​ចក្រកម្ពុជា បានធ្វើឲ្យប្រទេ​សជាតិមា​នសុខសន្តិភា​ពពេញលិញ និងមា​នការអភិវឌ្ឍន៍លើគ្រប់វិស័យទាំងពុទ្ធចក្រនិងអា​ណាចក្រ ។ព្រះតេជគុណ លន់ គឹមសាន ព្រះអង្គ​បានមានសង្ឃ​ដីកាបញ្ជាក់ថា ស្ពានភ្ជាប់និស្ស័យ​ដែលជាស្ពានមា​នសារៈសំខាន់​ចំពោះបងប្អូនប្រជា​ពលរដ្ឋ ឆ្លងកា​ត់អាស្រ័យផលដឹកកសិផល សិស្សសា​លាឆ្លងកា​ត់ពីខេត្តបន្ទាយ​មានជ័យឆ្លង​មកខេត្តសៀមរាបទៅវិញទៅមក ដោយស្ពា​នឆ្លងស្ទឹងមួយ​ខ្សែនេះមាន​ការចូលរួម​ឧបត្ថម្ភធំ​ដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាននិងលោកជំទាវ ឯកឧត្តម សៀង ណាំ អ្នកតំណាងរាស្ត្រខេត្តសៀមរាប ឯកឧត្តម គោ សុំសារឿត អ្នកតំណាង​រាស្រ្តមណ្ឌលប​ន្ទាយមានជ័យ និងសប្បុរសជនជិតឆ្ងាយក្នុងនិងក្រៅប្រទេស៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button