ព័ត៌មានជាតិ

ក្រសួងសុខា​ភិបាល រកឃើញអ្ន​កឆ្លងជំ​ងឺកូវីដ​ប្រភេទថ្មី​«អូមីក្រុង​»ចំនួន៥៥​២​នាក់ទៀត

រាជធានីភ្នំពេញ៖ជំងឺកូវីដបម្លែងថ្មី ប្រភេទ«អូមីក្រុង» កំពុងចរាច​រណ៍​ចូលក្នុង​សហគមន៍ ក្នុងប្រទេស​កម្ពុជាហើ​យ ដូច្នេះប្រជា​ពលរដ្ឋ​ត្រូវមា​នការប្រុងប្រយត្ន័ខ្ពស់ ពិ​សេសត្រូវអនុវត្ត​តាម​ការណែ​នាំរប​ស់​ក្រសួងសុ​ខាភិបាល និងវិធា​នការ​របស់ប្រមុខ​រាជរដ្ឋាភិ​បាលកម្ពុជា គឺ៣កុំ និង៣ការពារ ​ឲ្យបា​នខ្ជាប់​ខ្ជួន។​

 

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានបញ្ជាក់ថា ស្ថានភាពជំងឺកូវីដ១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់​ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២​២ មានអ្នកឆ្លងថ្មីចំនួន៥៥២នាក់ទៀត ជាប្រភេទអូមី​ក្រុង​ទាំងអស់ ក្នុង​នោះ​ករណីនាំ​ចូលចំនួន​១៣​នាក់ និ​ងឆ្លងក្នុង​សហគ​មន៍​៥​៣​៩​នាក់, អ្នកជំ​ងឺជាសះ​ស្បើយ ចំនួន២​៨៥នា​ក់។

សូមជម្រាបថា គិតត្រឹមកា​រប្រកាសរបស់ក្រសួងសុ​ខាភិបាលថ្ងៃទី១៩ ខែកុម្ភៈ កម្ពុជា​រកឃើញ​អ្នកឆ្លង​ជំងឺកូវីដ​១៩៖សរុបចំនួន​១២៥,៧៥៣នាក់, អ្នកជា​សះស្បើយសរុបចំនួន១​២០,១៦៥នាក់, ស្លាប់​សរុបចំនួន៣,​០១៥នាក់៕

ព័ត៌មានលំអិតសូមអាន ​នូវសេចក្តីប្រកាសព័ត៌​មាន របស់ក្រសួង​សុខាភិបាល ដែលមាន​ដូចខា​ងក្រោ​មៈ

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button