ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដប្រភេទថ្មី«អូមីក្រុង»ចំនួន៥៥២នាក់ទៀត
រាជធានីភ្នំពេញ៖ជំងឺកូវីដបម្លែងថ្មី ប្រភេទ«អូមីក្រុង» កំពុងចរាចរណ៍ចូលក្នុងសហគមន៍ ក្នុងប្រទេសកម្ពុជាហើយ ដូច្នេះប្រជាពលរដ្ឋត្រូវមានការប្រុងប្រយត្ន័ខ្ពស់ ពិសេសត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺ៣កុំ និង៣ការពារ ឲ្យបានខ្ជាប់ខ្ជួន។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានបញ្ជាក់ថា ស្ថានភាពជំងឺកូវីដ១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ មានអ្នកឆ្លងថ្មីចំនួន៥៥២នាក់ទៀត ជាប្រភេទអូមីក្រុងទាំងអស់ ក្នុងនោះករណីនាំចូលចំនួន១៣នាក់ និងឆ្លងក្នុងសហគមន៍៥៣៩នាក់, អ្នកជំងឺជាសះស្បើយ ចំនួន២៨៥នាក់។
សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី១៩ ខែកុម្ភៈ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖សរុបចំនួន១២៥,៧៥៣នាក់, អ្នកជាសះស្បើយសរុបចំនួន១២០,១៦៥នាក់, ស្លាប់សរុបចំនួន៣,០១៥នាក់៕
ព័ត៌មានលំអិតសូមអាន នូវសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល ដែលមានដូចខាងក្រោមៈ