លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន សំណេះសំណាលជាមួយនិវត្តន៍ជន កងរាជអាវុធហត្ថ នាឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ
(បន្ទាយមានជ័យ ) ៖នារសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជើញជួបសំណេះសំណាលជាមួយនិវត្តន៍ ជន នៃបញ្ជារការរដ្ឋានកងរាជអាវុធហត្ថខេត្ត ចំនួន៤២នាក់ ក្នុងឱកាសបុណ្យកាន់វេនបិណ្ឌ និងភ្ជុំបិណ្ឌ ។ពិធីក៏មានការចូលរួម ពីសំណាក់ លោកមេបញ្ជាការរង លោកនាយសេនាធិការរង លោកប្រធាន អនុប្រធានមន្ទីរ លោកនាយ នាយរងការិយាល័យផងដែរ ។
ក្នុងពិធីសំណេះសំណាល លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ក៏បានថ្លែងនូវក្តីអំណរគុណចំពោះ និវត្តន៍ជន ដែលបានកសាងស្នារដៃជូនជាតិមាតុភូមិ យ៉ាងច្រើន ដោយបានលះបង់សាច់ស្រស់ ឈាមស្រស់ និងក្រុមគ្រួសារ ដើម្បីប្រទេសជាតិ រហូតទទួលបានសុខសន្តិភាព ។
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានលើកឡើថា ការលះបង់របស់បងប្អូននិវត្តន៍ជន គឺបានបន្សល់ទុកនូវស្នារដៃ ល្អៗចំពោះប្រទេសជាតិយើងផងដែរ ។
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានលើកឡើងបន្តថា ក្នុងនាមអាវុធហត្ថ ពិសេសឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ រង នៃកងយោពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុហត្ថលើផ្ទៃប្រទេស តែងតែគិតគូរពីសុខទុក្ខរបស់បងប្អូននិវត្តន៍ជន ហើយបានណែនាំដល់គ្រប់បណ្តាអង្គភាពកងរាជអាវុធហត្ថទូទាំងរាជធានី–ខេត្ត ត្រូវយកចិត្តទុកដាក់ចំពោះបងប្អូននិវត្តន៍ជន ពិសេសនៅពេលមានបុណ្យទាន ។
លោកឧត្តមសេនីយ៍ត្រី ក៏បានបញ្ជាក់ទៀតថា បញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យក៏មានគិលានដ្ឋានសម្រាប់ព្យាបាល ជម្ងឺដោយមានវេជ្ជបណ្ឌិតសម្រាប់ព្យាបាលដល់កងកម្លាំងកំពុងបម្រើការងារក្នុងអង្គភាពផងដែរ ។
នាឱកាសនោះដែរលោកឧត្ដមសេនីយ៍ត្រី មេបញ្ជាការបានផ្ដាំផ្ញើដល់បងប្អូននិវត្តន៍ ជនទាំងអស់ បើមានក្រុមគ្រួសារមានបញ្ហាសុខភាព អាចមកពិនិត្យពិគ្រោះ និងព្យាបាល ជម្ងឺដោយឥតគិតថ្លៃនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តយើងទៀតផង ។ក្រោយពីបញ្ចប់កិច្ចសំណេះសំណាល លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ក៏បានប្រគល់អំណោយជូនបងប្អូននិវត្តន៍ជនទាំង៤២ នាក់ ក្នុងម្នាក់ៗទទួលបាន អង្ករ ២៥គីឡូក្រាម , ត្រីខ២យួរ,មី១កេស,ទឹកសុទ្ធ ១យួរ រួមនឹងថវិកាចំនួន៣០ម៉ឺនរៀល ផងដែរ ៕