ព័ត៌មានជាតិ

លោកឧត្តម​សេនីយ៍ត្រី បោន ប៊ិន សំណេះសំណាលជាមួយនិវត្តន៍ជន កងរាជអាវុធហត្ថ នាឱកា​សបុណ្យ​កាន់បិណ្ឌ និងភ្ជុំបិណ្ឌ

(បន្ទាយមានជ័យ ) ៖នារសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេ​បញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជើញ​ជួបសំណេះសំណាលជាមួយនិវត្តន៍ ជន នៃបញ្ជារការរដ្ឋានកងរា​ជអាវុធហត្ថខេត្ត ចំនួន៤២នាក់ ក្នុងឱកាសបុណ្យកាន់វេនបិណ្ឌ និង​ភ្ជុំបិណ្ឌ ។ពិធី​ក៏មានការចូលរួម ពីសំណាក់ ​លោកមេបញ្ជាការរង លោកនាយសេនាធិការរង លោក​ប្រធាន អនុប្រធានមន្ទីរ លោកនាយ នាយរងការិយាល័យផងដែរ ។

ក្នុងពិធីសំណេះសំណាល លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ក៏បានថ្លែងនូវក្តីអំណរគុណចំពោះ និវ​ត្តន៍​ជន ដែលបានក​សាងស្នារដៃជូនជាតិមាតុភូមិ យ៉ាងច្រើ​ន​ ដោយបានលះបង់​សាច់ស្រស់ ឈាម​ស្រស់ និងក្រុមគ្រួសារ ដើ​ម្បីប្រទេសជាតិ រហូតទទួលបានសុខសន្តិភាព ។

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានលើ​កឡើថា ការលះបង់របស់បងប្អូននិវត្តន៍ជន គឺបានប​ន្សល់ទុកនូវស្នា​រដៃ ល្អៗចំពោះប្រ​ទេសជាតិយើងផងដែរ ។

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានលើ​កឡើ​ងបន្តថា ក្នុងនាមអាវុធហត្ថ ពិសេសឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ រង នៃកងយោពលខេមរភូមិន្ទ មេបញ្ជាការកងរាជ​អាវុហ​ត្ថលើ​ផ្ទៃប្រទេស តែងតែគិតគូរពីសុខ​ទុក្ខរបស់បងប្អូននិវត្តន៍ជន ហើយបានណែនាំដល់គ្រប់ប​ណ្តា​អង្គភាពកងរាជអាវុធហត្ថទូទាំងរាជធានីខេត្ត ត្រូវយកចិត្តទុកដាក់ចំពោះ￸បងប្អូននិវត្តន៍ជន ពិសេ​សនៅពេលមានបុណ្យទាន ។

លោកឧត្តមសេនីយ៍ត្រី ក៏បានបញ្ជាក់ទៀតថា បញ្ជាការដ្ឋានកង​រាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ​ក៏មានគិលានដ្ឋាន​សម្រាប់ព្យាបាល ជម្ងឺដោយមានវេជ្ជបណ្ឌិ​តសម្រាប់ព្យាបាលដល់​កងកម្លាំង​កំពុងប​ម្រើការងារក្នុងអង្គភា​ពផងដែរ ។

នាឱកា​សនោះ￸ដែរលោកឧត្ដមសេនីយ៍ត្រី មេបញ្ជាការបានផ្ដាំផ្ញើដល់បងប្អូននិវត្តន៍ ជនទាំងអស់ បើមាន​ក្រុមគ្រួសារមានបញ្ហាសុខភាព ​អាចមកពិនិត្យពិគ្រោះ និងព្យាបាល ជម្ងឺដោយឥតគិត​ថ្លៃនៅបញ្ជាកា​រដ្ឋានកងរាជអាវុធហត្ថខេត្តយើងទៀតផង ។ក្រោយពីបញ្ចប់កិច្ចសំណេះសំណាល លោកឧត្តមសេ​នីយ៍ត្រី បោន ប៊ិន ក៏បានប្រគល់អំណោយជូនបងប្អូននិវត្តន៍ជនទាំង៤២ នាក់ ក្នុង​ម្នាក់ៗទទួលបាន អង្ករ ២៥គីឡូក្រាម , ត្រីខ២យួរ,មី១កេស,ទឹកសុទ្ធ ១យួរ រួមនឹង​ថវិកាចំនួន​៣០ម៉ឺនរៀល ផងដែរ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button