ព័ត៌មានជាតិ
អភិបាលខេត្តបន្ទាយមានជ័យ ដឹកនាំក្រុមការងារ ចុះពិនិត្យមើលស្ថានភាពទឹកជំនន់ និងផ្តល់ស្បៀងអាហារជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់
ខេត្តបន្ទាយមានជ័យ៖ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារ កងកម្លាំង អាជ្ញាធរ ចុះពិនិត្យមើលស្ថានភាពទឹកជំនន់ និងសួរសុខទុក្ខ ព្រមទាំងផ្តល់ស្បៀងអាហារជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ ស្ថិតនៅឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២។
នាឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានសម្តែងនូវការសោកស្តាយ ចំពោះការខូចខាតផលដំណាំ ទ្រព្យសម្បត្តិខ្លះរបស់ប្រជាពលរដ្ឋ និងសូមឲ្យប្រជាពលរដ្ឋទាំងអស់ថែរក្សាសុខភាព មានអ្វីកើតឡើងជាយថាហេតុ សូមរាយការណ៍ជូនអាជ្ញាធរ កងកម្លាំង ដើម្បីជួសសង្គ្រោះទាន់ពេលវេលា។
សូមបញ្ជាក់ថា ទឹកជោរជាឃុំដែលទទួលរងគ្រោះទឹកជំនន់ដែលធ្លាក់មកពីខេត្តឧត្តរមានជ័យ ស្រុកភ្នំស្រុក ក្នុងខេត្តបន្ទាយមានជ័យ ៕