ព័ត៌មានជាតិ

អភិបាលខេត្តបន្ទាយមានជ័យ ដឹកនាំក្រុមការងារ ចុះពិនិត្យមើលស្ថានភាពទឹកជំនន់ និងផ្តល់​ស្បៀងអា​ហារ​ជូនប្រ​ជាពលរដ្ឋ​ ដែលរងគ្រោះដោយ​សារទឹកជំនន់

ខេត្តបន្ទាយមានជ័យ៖ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាល​ខេត្តបន្ទាយមានជ័យ បាន​ដឹក​នាំក្រុមការងារ កងកម្លាំង អាជ្ញាធរ ចុះពិនិត្យមើលស្ថានភាពទឹក​ជំនន់ និងសួរសុខទុក្ខ ព្រមទាំង​ផ្តល់​ស្បៀងអាហារជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ ស្ថិតនៅឃុំទឹកជោរ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២។

នាឱកាស​នោះ ឯកឧត្តម​អភិបាលខេត្ត បានសម្តែង​នូវការសោ​កស្តាយ​ ចំពោះកា​រខូចខា​តផ​លដំ​ណាំ ទ្រព្យសម្បត្តិខ្លះរ​បស់ប្រជាពលរដ្ឋ និងសូ​ម​ឲ្យប្រជា​ពលរដ្ឋទាំងអស់ថែរក្សាសុខភាព មា​នអ្វីកើ​តឡើង​ជា​យថាហេតុ សូមរា​យការណ៍ជូនអាជ្ញាធរ ក​ងកម្លាំង ដើ​ម្បីជួស​សង្គ្រោះទា​ន់ពេលវេលា។

សូ​មបញ្ជាក់ថា ទឹកជោរ​ជា​ឃុំ​ដែ​លទទួលរ​ងគ្រោះទឹកជំ​នន់ដែលធ្លាក់មកពីខេត្តឧត្តរមានជ័យ ស្រុ​កភ្នំស្រុក ក្នុងខេត្តបន្ទាយ​មានជ័យ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button