ព័ត៌មានជាតិ
ក្នុងពិធីភ្ជំបិណ្ឌរយះពេល៣ថ្ងៃ ភ្ញៀវទេសចរមកកម្សាន្តនៅខេត្តប៉ៃលិន មានជិត៥ម៉ឺននាក់
ខេត្តប៉ៃលិន ៖រយះពេល៣ថ្ងៃឱកាសថ្ងៃបុណ្យភ្ជុំបិណ្ឌ គេសង្កេតឃើញភ្ញៀវទេសចរនៅក្នុងខេត្ត និងអ្នកមកពីតាមបណ្តាខេត្តនានា បាននាំគ្នាធ្វើដំណើរទៅលេង កម្សាន្តនៅតាមរមណីយដ្ឋាននានាទូទាំងខេត្តមានចំនួនជិត៥ម៉ឺននាក់។
លោក លឹម វាសនា ប្រធានមន្ទីរទេសចរណ៍ខេត្តប៉ៃលិនបានឲ្យដឹងថា ភ្ញៀវទេសចរ ដែលមកទស្សនាកម្សាន្តនៅទូទាំងខេត្ត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ នៅថ្ងៃទី២៤–២៥–២៦ ខែកញ្ញា ឆ្នាំ២០២២ (រយៈពេល០៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ)៖ភ្ញៀវទេសចរជាតិ សរុបមានចំនួន ៤៩,៧៤៨នាក់ ភ្ញៀវអន្តរជាតិ សរុបមានចំនួន ៧០នាក់៕