បុណ្យថ្វាយ ព្រះមហាសង្ឃទាន ដល់ព្រះមន្ត្រីសង្ឃ ស្រុកក្រុងទាំង៩ ក្នុងខេត្តបន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ៖រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ ចំពោះតំបន់រមណីយដ្ឋាន ទេសចរណ៍ជាតិ និងបេតិកភណ្ឌ ធម្មជាតិ ទេសចរណ៍ សាសនា បានផ្តល់អាទិភាពខ្ពស់ផ្តល់នូវសារៈប្រយោជន៍ជាច្រើនចំពោះមនុស្សទាំងឡាយទាំងពួង ។នេះបើតាមការលើកឡើងរបស់ ព្រះធម្មាលង្ការមុនី ចាន់ សុជន ព្រះរាជាគណៈថ្នាក់ កិត្តិយស និងជាព្រះគ្រូចៅអធិការវត្តប្រាសាទស្រះកណ្ដាលខ្ចាស់ ក្នុងពិធីបុណ្យថ្វាយព្រះមហាសង្ឃទានដល់ព្រះមន្ត្រីសង្ឃ ស្រុកក្រុងទាំងប្រាំបួន នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ នាបរិវេណវត្ត ធម្មា លង្ការាម ភ្នំព្រះ ស្ថិតក្នុងឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
ព្រះតេជគុណ ចាន់ សុជន បន្តថា បទថ្មីឡើងអារាមភ្នំព្រះនេះ ទើបតែបង្កើតឡើងបានរយៈពេលប្រមាណជាង ៥ខែតែប៉ុណ្ណោះដែលមានច្បាប់បង្កើតវត្តនេះ ពីក្រសួងធម្មការនិងសាសនាហើយជាងនេះទៀត ការបង្កើត អារាមថ្មីមួយនេះមានការជ្រោមជ្រែងឧបត្ថម្ភដោយលោក ជំទាវឧកញ៉ាហេមចិន្តា អគ្គមហាឧបាសិកាពុទ្ធសាសនិក ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ព្រមទាំងកូនចៅ មានទឹកចិត្តកសាងនូវសមិទ្ធផលនានា បានមួយចំនួននឹងបន្តសាងសង់នូវសមិទ្ធផលធំដូចជា ព្រះវិហារ សាលាធម្មសភា ជាដើម។ ព្រះអង្គចាន់ សុជន បានបញ្ជាក់បន្ថែមទៀតថា វត្តភ្នំព្រះ ជាតំបន់ភ្នំមាន ឈើព័ទ្ធជុំវិញតំបន់ទេសចរណ៍ធម្មជាតិហើយក៏មានសត្វព្រៃមួយចំនួនរស់នៅទីនេះផងដែរ ហើយក្នុងគោលបំណងដែលបង្កើតវត្តនេះ គឺទី១ ការអប់រំជាកន្លែងស្ងប់ស្ងាត់,ទី២ អភិវឌ្ឍទៅជាបេតិកភណ្ឌធម្មជាតិទេសចរណ៍សាសនានិងទី៣ គឺចូលរួមការពារអភិរក្សតំបន់ព្រៃភ្នំនេះឲ្យបានគង់វង្ស ។
លោក ខៀវ សុនិមល ដែលជាអនុប្រធានមន្ទីរធម្មការ និងសាសនាខេត្តបន្ទាយមានជ័យតំណាងលោក បៀវ ថាន ប្រធានមន្ទីរធម្មការនិងសាសនាខេត្តបន្ទាយមានជ័យ បានសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកជំទាវ ឧកញ៉ាម៉ៅ ម៉ាល័យកែគឹមយ៉ា ដែលបានផ្ដួចផ្ដើម កសាងនៅតំបន់នេះក្លាយជាតំបន់ទេសចរណ៍ធម្មជាតិ ។ជាពិសេសជួយការពារអភិរក្សព្រៃឈើនិងសត្វ។ លោក ខៀវ សុនិមលបានបន្តថា ពិតណាស់ការកកើតនៅវត្តអារាមថ្មីនេះមិនមែនជារឿងចៃដន្យនោះទេសម្រាប់ព្រះពុទ្ធសាសនាមួយនេះប៉ុន្តែបានការឧបត្ថម្ភគាំទ្រយ៉ាងពេញទំហឹង បំផុតពីសំណាក់លោកជំទាវឧកញ៉ា ម៉ៅ ម៉ាឡៃ ច្រើនព្រមទាំងឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ទាំងថ្នាក់ជាតិថ្នាក់ខេត្តក្នុងនោះផងដែរក៏មានការប៉ិនប្រសប់គំនិតច្នៃប្រឌិតរបស់ ព្រះធម្មាលង្កាមុនីចាន់សុជន ៕