ព័ត៌មានជាតិ

ឯកឧត្តមអភិបា​ល​ខេត្តបន្ទា​យមានជ័យ បន្តដឹកនាំក្រុមការងារ ចុះសួរ​សុខទុក និង​នាំយក​អំណោ​យ​សម្តេច​តេជោ និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូន​ដល់ប្រជាពលរដ្ឋ ដែ​លរង​គ្រោះ​ដោយ​សា​រ​ទឹ​ក​ជំ​ន់ នៅតាមខ្នងផ្ទះ ​ក្នុង​ស្រុក​ភ្នំស្រុក(មានវីដេអូរ)

ខេត្តបន្ទាយមានជ័យ៖ប្រជា​ពលរដ្ឋ ដែលមានជីវភាពខ្វះខាត រង​គ្រោះ​ដោយសារ​ទឹកជំនន់ ចំនួន ១​០០គ្រួសារ នៅក្នុងឃុំភ្នំដី និងឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ទទួលបាន​អំណោយ សង្គ្រោះបន្ទាន់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និង​សម្តេច​កិត្តិព្រឹទ្ធប​ណ្ឌិត តាម​រ​យះ រដ្ឋបាលខេត្តបន្ទាយ​មានជ័យ ដែលដឹកនាំដោ​យឯកឧត្តម អ៊ុំ រាត្រី ​អភិ​បាល​នៃគណៈអភិបា​លខេត្ត កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២។

នាឱកាស​នោះឯកឧត្ត​ម អ៊ុំ រាត្រី បានពាំនាំ​ប្រសា​សន៍ផ្តាំផ្ញើ នឹករ​លឹក​រប​ស់ស​ម្តេចតេជោ ហ៊ុន សែន នាយ​ករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំ​ពោះបងប្អូនដែ​លរងគ្រោះ​ដោយសារទឹកជំនន់ បើ​ទោះ​បីសម្តេច មិនបាន​មកផ្ទាល់ក៏សម្តេចតែ​ងតែយកចិត្តទុកដាក់​ចាត់ក្រុមការងារ ចុះសួរសុខទុ​កបង​ប្អូនប្រជា​ព​លរដ្ឋដែ​លកំ​ពុង​ជួប​ទុកលំបាក ដោយមិនទុក​ឲ្យបងប្អូនប្រជា​ព​លរដ្ឋណា​ម្នាក់រ​ងទុក​វេទនា ឬក៏ស្លាប់​ដោយ​សា​រអត់​អាហារ​ឡើយ ។ទោះបី​ស្ថិតក្នុង​កាលៈ ទេសៈណាក៏ដោយ ក៏សម្តេច​ទាំងទ្វេ​មិន​ដែលមើល​រំលងឡើ​យ ចាត់​ឲ្យក្រុមការងា​រនាំយ​កស្បៀង ដើ​ម្បីជួយបងប្អូនប្រជាពលរដ្ឋ ដោយគ្មានការ​រើសអើង ពូជសា​សន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើ​យ ។

ជាមួយគ្នានោះដែរឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញដល់អាជ្ញាធរ ត្រូវចុះមូលដ្ឋាន​ឲ្យបាន​ជាប់ជាប្រចាំដើ​ម្បីដឹងពីសុខទុក្ខរប​ស់បងប្អូនប្រជាពលរដ្ឋ ពិសេសពលរដ្ឋដែលមា​នជីវភាពខ្វះខាត ដើម្បីធ្វើយ៉ាងណាដោះស្រាយឲ្យបានទាន់ពេលវេលា ដោយមិនត្រូវទុក​ពលរដ្ឋចោលឡើយ ត្រូវ​ដោះ​ស្រាយភ្លាមជូនពួកគាត់។

ក្នុងនោះឯកឧត្តម អភិបាលខេត្ត ក៏បានណែនាំដល់អភិបាលក្រុងស្រុក ត្រូវតាម​ដានពីស្ថាន​ភាពឲ្យបានជាប់ជាប្រចាំ បើស្ថានភាពទឹក​បន្តកើនឡើង ត្រូវជូនដំណឹងដល់ពលរដ្ឋ ឲ្យពួកគាត់​មានប្រុងប្រយ័ត្ន ពិសេសព​លរដ្ឋដែលប្រ​ឈមត្រូវជ​ម្លៀស​ពួកគាត់​ទៅទួល​សុវត្ថិភាពដែលយើ​ងបានរៀបចំ។

អំណោយដែលត្រូវចែកជូន​គ្រួសាររងគ្រោះដោយសា​រទឹកជំនន់ មានជីវភាពខ្វះខាត ចាស់ជរា ពិការ និង​គ្រួសារកំព្រា ស្ថិត​ក្នុង​ឃុំភ្នំដី និងឃុំណាំ​តៅ ស្រុកភ្នំស្រុក តាមខ្នងផ្ទះ ចំនួន១០០គ្រួសារ ក្នុងមួ​យគ្រួសារទទួលបានមួយឃីត រួមមានអង្គរ១៥គីឡូ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ រួមនឹងគ្រឿង ឧបភោ​គ បរិភោគ មួយចំនួន ទៀតផងដែរ ៕

សូមអញ្ជើញទស្សនានូវវីដេអូរសកម្មភាពថ្នាក់ដឹកនាំខេត្ត និកម្លាំងសមត្ថកិច្ច ចុះសួរសុខទុក និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត កំពុងជួបបញ្ហាដោយសារទឹកជំនន់ ដែលមានដូចខាងក្រោម៖

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button