សម្ដេចតេជោ ហ៊ុន សែន សម្រេចតែងតាំងលោក លី សាម៉េត ជាទីប្រឹក្សារបស់សម្តេច
(ភ្នំពេញ)៖យោងតាមលិខិតរបស់គណៈកម្មាធិការកណ្ដាល នៃគណបក្សប្រជាជនកម្ពុជាលេខ ១២២/០២២២/សស.គក ចុះថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព. ស ២៥៦៥ ត្រូវនិងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ សម្រេចតែងតាំងលោក លី សាម៉េត ជាទីប្រឹក្សារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា
សូមរំលឹកផងដែលថា លោក លី សាម៉េត បានខិតខំយ៉ាងសកម្ម ក្នុងកៀងគរសកម្មជនមកពីគណបក្សនានា ឲ្យមកចូលរួមមាគ៌ាជាមួយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ជាប្រធានបក្ស ។ហើយលោក លី សាម៉េត បានធ្វើឲ្យសកម្មជន ដែលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា កាន់តែមានភាពជឿជាក់ខ្លាំងចំពោះការដឹកនាំរបស់សម្តេចតេជោ ដែលជាប្រធានបក្ស។
ក្នុងឱកាសដ៏វិសេសវិសាល លោក លី សាម៉េត បានប្ដេជ្ញាថា នឹងខិតខំបំពេញការងារភារកិច្ច ជូនសម្ដេចតេជោ នឹងខិតខំចូលរួម កៀងគរបន្ថែមទៀត នៅសកម្មជន ដែលមកពីគណបក្ស នានា ដែលចង់រួមរស់ ជាមួយនឹងគណបក្សប្រជាជនកម្ពុជា ហើយលោក បានបន្ថែមថា គណបក្សប្រជាជនកម្ពុជា នឹងរង់ចាំទទួល សកម្មជនទាំងអស់ ដោយមិនមានការរើសអើង ហើយគណបក្សប្រជាជនកម្ពុជា នៅតែបើកបេះដូង បើកចិត្ត ក្នុងការទទួលយក បងប្អូនគ្រប់ពេលវេលាទាំងអស់៕