អាជ្ញាធរខេត្តប៉ៃលិន រួមនិងយុវជនសសយ ក យុវជនកាកបាទក្រហម ចុះជួយប្រមូលផលប្រជាកសិកររងគ្រោះដោយជំនន់ទឹកភ្លៀង
(ប៉ៃលិន)៖ភ្លៀងធ្លាក់ជាប់ៗគ្នាបណ្តាលឲ្យបីឃុំ នៃស្រុកសាលាក្រៅខេត្តប៉ៃលិន ជន់លិចផ្ទះ ផ្លូវនិងដំណាំដាំដុះរបស់ប្រជាកសិករអស់ជិត៨០០ហិកតារួមមាន ពោត ដំឡូង សណ្តែកម្ទេសនិងបន្លែបង្កាជាច្រើនមុខទៀត ទើបលោកជំទាវអភិបាលខេត្តប៉ៃលិន បានណែនាំដល់ក្រុមការងារចុះប្រមូលផលដំណាំដែលលិចលង់ដោយសារជំនន់នេះ។
នៅក្នុងកិច្ចប្រតិបត្តិការចុះជួយប្រមូលផលប្រជាកសិករ នៅឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ បន្លែស្ពៃជិត២ហិកតាដែលកំពុងលិចទឹក អ៊ុំស្រីឈ្មោះ ហើយ វន្នី អាយុជាង ៥០ឆ្នាំ រស់នៅភូមិឃុំខាងលើ បានសំដែងអារម្មរីករាយ ព្រោះបន្លែគាត់ជិតដល់ពេលប្រមូលផល តែត្រូវទឹកជន់លិចតែម្តងហើយពេលនេះក្រោមការជួយប្រមូលផលអាចបានប្រាក់ខ្លះគ្រាន់ផ្គត់ផ្គង់ជីវភាព។
សូមបញ្ជាក់ថា ដំណាំដាំដុះ ដែលរងប៉ះពាល់ដោយជំនន់ទឹកភ្លៀងនាពេលនេះរួមមាន ដំឡូងមី ៣៨៦ហិកតា ខូចខាតទាំងស្រុង ១០៤ ហិកតា ពោតក្រហម៣២៦,៥ហិកតា ខូចខាត៧៤ហិកតា ដំណាំស្រូវ ៤៩ហិកតា និងបន្លែ ២០ហិកតា ខូចខាត ៥ ហិកតា សរុបដំណាំទាំងអស់ប៉ះពាល់ ៧៨១ ហិកតា៕