រដ្ឋបាលខេត្តកំពង់ចាម ទទួលអំណោយពីសប្បសជន ដែលបានចូលរួមឧបត្ថម្ភក្នុងពិធីប្រណាំងទូក « ង » នាពេលខាងមុខ
ខេត្តកំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ ២០២២ អញ្ជើញទទួលអំណោយជាគ្រឿងឧបភោគ បរិភោគ ភេសជ្ជៈ និងថវិកា ពីសប្បសជននានា ដែលបានចូលរួមឧបត្ថម្ភ ក្នុងពិធីប្រណាំងទូក « ង » នៅក្នុងក្រុងកំពង់ចាម នាថ្ងៃទី១០ ខែតុលា ខាងមុខនេះ ។
សប្បុរសជនដែលបានចូលរួមឧបត្ថម្ភ រួមមាន÷
–មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ចំនួន ៣លានរៀល
–មន្ទីរធនធានទឹក និងឧតុនិយមចំនួន ១លានរៀល
–មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ចំនួន ៥០០ដុល្លារ
–មន្ទីរឧស្សាហកម្ម សិប្បកម្ម និងនវានុវត្តន៍ ចំនួន ២លានរៀល ទឹកបរិសុទ្ធ ២០០យួរ
–មន្ទីទេសចរណ៍ ចំនួន ១លានរៀល
–ពន្ធដាខេត្ត ចំនួន ២លានរៀល
–លោក ស៊ុយ សេងហាក់ ចំនួន ៥លានរៀល
–អាម៉ាហ្សូន រីសត ចំនួន ១,០០០ ដុល្លារ
–លោកជំទាវ ម៉ែន ស្រីពៅ ទឹកបរិសុទ្ធ ១០កេស ទឹកក្រូច ១០កេស ៥០ម៉ឺនរៀល
–លោក ហាក់ ឆូយ ចំនួន ២លានរៀល
–លោក ហង្ស សុខជា ១លានរៀល
–លោក ឃុន សំបូរ ១,០០០ដុល្លារ។
សរុបរួមអង្ក ២,០០០ គីឡូក្រាម , មី ១០០ កេស , ទឹកក្រូច ១០ កេស និង ទឹកបរិសុទ្ធ ១០កេស និង ២០០យួរ , ថវិកា ជាង ១៦ លានរៀល និងប្រាក់ដុល្លារ ចំនួន ២,៥០០ ដុល្លារ ។
ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តកំពង់ចាម បានថ្លែងអំណរគុណ ចំពោះសប្បុរសជនទាំងអស់ ដែលបានឧបត្ថម នូវគ្រឿងឧបភោគ បរិភោគ និងថវិកា ដើម្បីគាំទ្រ ក៏ដូចជាការផ្ដល់កម្លាំងចិត្តដល់រដ្ឋបាលខេត្ត ក្នុងការរៀបចំពិធីប្រណាំងទូក « ង » និងទូកខ្នាតអន្តរជាតិ ដែលនឹងប្រព្រឹត្តទៅក្នុងពេលឆាប់ៗខាងមុខនេះ ។
ឯកឧត្តម អភិបាលខេត្ត បានយកឱកាសនោះ សូមប្រសិទ្ធពរ បវរសួស្តី មហាប្រសើរ និងព្រះពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ ដល់សប្បុរសជនទាំងអស់ កុំបីឃ្លៀងឃ្លាតឡើយ ៕