ព័ត៌មានជាតិ
កិច្ចប្រជុំត្រួតពិនិត្យអនុវត្ត និងបូកសរុបសភាពការ ការងារចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ស្ថិតនៅក្នុងដែនសមត្ថកិច្ចក្រុងបាវិត
ខេត្តស្វាយរៀង៖ លោក សេង សីលា និងលោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យអនុវត្ត និងបូកសរុបសភាពការ ការងារចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ស្ថិតនៅក្នុងដែនសមត្ថកិច្ចក្រុងបាវិត និងពិភាក្សារកដំណោះស្រាយ និងដាក់ចេញនូវវិធានបន្តនានា។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមមាន លោក លឹម សៀងហេង អភិបាលក្រុងបាវិត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិត លោក លោកស្រីអភិបាលរងក្រុង លោកនាយក នាយករងរដ្ឋបាល កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រធានការិយាល័យចំណុះក្រុង ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិជីភូ លោកចៅសង្កាត់ទាំង៥ និងលោកមេប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទាំង៥ ផងដែរ ៕ ដោយ ៖ លោក ផូង បញ្ញា